Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

ចិនបើករថយន្តបុករបាំងថ្ម​ ចែកផ្លូវបាក់១កង់ រួចចុះអង្គុយផឹកទឹកក្រឡុកធ្វើប្រងើយ

ភ្នំពេញ ៖ ជនជាតិចិនបើករថយន្តសេរី​ទំនើបមិនប្រយត្ន័ជ្រុលទៅបុកក្បាលនាគពុះចែក​ផ្លូវបាក់មួយកង់​ និងរថយន្តខ្ទេចផ្នែកខាងមុខ​ទៅ​លេងរួច​ ស្រាប់តែនាំគ្នាចុះពីរថយន្តទៅ​ អង្គុយផឹកទឹកក្រឡុកធ្វើមិនដឹងដូចជាគ្មានរឿងអ្វីកើតឡើង។
-ហេតុការនេះកើតឡើងកាលពីវេលា​ម៉ោង​១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី​១៦ ខែសីហាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់រួមដំណើរជាមួយគ្នា បានបើក​មួយគ្រឿងម៉ាកសុីណា ពណ៌ស ពាក់ស្លាក​លេខភ្នំពេញ2AR-8479ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុមិនប្រយត្ន័ជ្រុលទៅបុកក្បាលនាគ​ ចែកទ្រូងផ្លូវទៅមុខលែងរួច​ បន្ទាប់មកក៏​នាំគ្នាចុះទៅអង្គុយផឹកទឹកក្រឡុកធ្វើប្រងើយ

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិង​ជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕