ភ្នំពេញ៖ តូបលក់ដូរ របស់អាជីវក ក្នុងផ្សារឃ្លាំងរំសេវត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ នៅចំនុចផ្សារឃ្លាំងរំសេវ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក។ យោងតាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនដំបូងគេឃេីញអគ្គីភ័យបានឆេះផ្តេីមចេញពីតូបលេខ២០២-២០៤និង២០៥ ដែលជាតូបលក់ទូរស័ព្ទដៃ នៅខាងមុខគេ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍ ជួយបាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡេីងដោយក្រុមពន្លត់អគ្គិភ័យពិបាក បាញ់ព្រោះតូបនីមួយៗជាប់សោរ។ សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានថាមានហេតុការអគ្គិភ័យ
Read More