Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌសែនសុខ​ ចុះបង្រ្កាបទីតាំងប្រមូលជួកគ្រឿងញៀនឃាត់ខ្លួនមនុស្សប្រុសស្រី១២នាក់

ភ្នំពេញ៖​ សមត្ថកិច្ច​ ខណ្ឌសែនសុខ​ បើក​ប្រតិ​បត្តិការណ៍ស្រាវជ្រាវបង្ក្រាបក្រុមជក់គ្រឿង​ញៀន​ ឃាតខ្លួនជនសង្ស័យជាអ្នកប្រេីប្រាស់គ្រឿងញៀនបានជាច្រេីននាក់
ហេតុការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី១០ខែកញ្ញា២០១៩ នៅផ្ទះជួល ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

លោកវរសេនីយ៍​ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការ​នគរបាលខណ្ឌសែនសុខ​បានអោយដឹងថាក្នុងប្រត្តបត្តិការណ៍នេះសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១២នាក់​(ស្រី០៣នាក់) និងដកហូតសំភារៈមួយចំនួនមានដូចជា៖​ ក្រាមសសង្ស័យជាថ្នាំញៀនចំនួន៧កញ្ចប់ថ្នាំគ្រាប់ព័ណខៀវចំនួន២គ្រាប់
ដបថ្នាំពណ៍ខ្មៅតូច០១​ ម៉ាសុីន​ចាក់ភ្លេង​១
Laptop ០១គ្រឿងបាស់JBL ០១គ្រឿង
អំពូលភ្លើងពណ៌០១​ ។

បច្ចុប្ប​ន្ន​ ជនសង្ស័យដែលឃាត់ខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរ​បាល​ខណ្ឌសែនសុខដើម្បីសួរនាំនិងកសាង​សំណុំរឿងបញ្ជួនបន្តតាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ