Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ឆេះគំនរថង់ផ្លាស្ទិចផ្អេីលអ្នកភូមិទាំងកណ្ដាលអាធ្រាត

ភ្នំពេញ​៖​ ឆាបឆេះគំនរថង់ផ្លាស្ទិច​ សន្ធោ​សន្ធៅ​ ​បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច​ ទាំងកណ្ដាលអាធ្រាត្រ
ហេតុការណ៍នេះកើតឡើងនៅវេលា​ម៉ោង​ ១ និង៤០នាទីចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​​ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

តាមប្រភពឲ្យដឹងថា​ ទីតាំងខាងលេីជាកន្លែងផ្ទុកនៅគំនរថង់ផ្លាស្ទិចចាស់ៗដេីម្បីផលិត​ចេញជាថង់ផ្លាស្ទិច ថ្មី។
បើតាមសម្ដីបុរសម្នាក់រៀបរាប់ថានៅមុន​កេីត​ហេតុ គាត់ឃេីញអណ្ដាតភ្លេីងឆេះចេញមក​ពីក្នុងគំនរថង់ផ្លាស្ទិច​ យ៉ាងសន្ធោសន្ធៅ​ ទើប​មានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែល​រស់នៅក្បែរ​ហើយក៏បាន​ រាយការណ៍ទៅសមត្ថកិច្ច​ ឲ្យចេញរថយន្ត​ ពន្លត់​ អគ្គីភ័យ​ មកអន្តរាគមន៍​ ជួយបាញ់ពន្លត់​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រតិបត្តិការណ៍​អន្តរាគមន៍បាញ់ពន្លត់​ អគ្គីភ័យខាងលេីនេះ កម្លាំងជំនាញបានប្រើពេល១ម៉ោងទើបបាញ់​រលត់ទាំងស្រុងនៅវេលាម៉ោង២និង៤០នាទី​រំលងអធ្រាតថ្ងៃដដែល និងបានប្រេីប្រាស់ឡានទឹកអស់ចំនួន១០ឡានផងដែរ ។ ចំពោះ​អគ្គីភ័យនេះសមត្ថកិច្ច​ បានសន្និដ្ឋានបណ្តាល​មកពីបងប្អូនប្រជាពលរដ្ឋបោះកន្ទុយបារី​ចោលផ្ដេផ្ដាសទេីបបង្កឲ្យឆាបឆេះបែបនេះ៕

ចែករំលែកអត្ថបទ