ឃាត.ក បាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តរតនគិរី ត្រូវសមត្ថកិច្ចចាប់បានហើយ
រតនគិរី៖ មន្រ្តីនគរបាលនាយរងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តរតនគិរី ម្នាក់ត្រូវបានជនមិនដៃដល់ជាឃាតករ បាញ់ប្រហារចំក្បាលចំនួន១គ្រាប់ស្លាប់ភ្លាមៗ នៅនិងកន្លែងខណៈកំពុងអង្កុយផឹកកាហ្វេ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី៣ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេ មួយកន្លែងជាប់ទីស្នាក់ការក្រុមហ៊ុនហ៊ងអាញ់ ក្នុងភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរនតគិរី។ សមត្ថកិច្ចបានបញ្ជាក់ថា បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ខណៈជនរងគ្រោះកំពុងផឹកកាហ្វេស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកNavaraពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N 5011 បើកមកឈប់ពីមុខ ហាងកាហ្វេនិងមានបុរសម្នាក់ចុះពីរថយន្ត
Read More