Tuesday, November 18, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

បើករថយន្តទំនេីបមិនប្រយត្ន័ជ្រុលបុករឺម៉ក​កង់បីពីក្រោយបណ្ដាលឲ្យមនុស្ស៣នាក់​រង​របួសធ្ងន់ស្រាល

​ភ្នំពេញ​ ៖​ យ៉ាងហោចណាស់​ មនុស្សប្រុស​ស្រីចំនួន៣នាក់ដែលជិះកង់បីបានរងរបួស​ធ្ងន់និងស្រាល​ បន្ទាប់ពីជនជាតិបរទេសម្នាក់​បើករថយន្តសេរីទំនើបុករឺម៉កកង់បី​ពីក្រោយ​បណ្ដាលឲ្យក្រឡាប់​រួចព្យាយាមបើកគេចតែ​កម្លាំងនគរបាលខណ្ឌមានជ័យដេញឃាត់​បានទាំងរថយន្តនិងតៃកុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតកាលពីវេលាម៉ោង១២​ និង១០នាទី​រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ​២០២០​ នៅក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ តាមបណ្ដោយផ្លូវជាតិលេខ២​ក្នុងសង្កាត់​ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។ បើតាមតាមសម្ដីបុរសជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ រូបគាត់និងប្រពន្ធព្រម​ទាំងកូនស្រីម្នាក់​ទៀតបានធ្វេីដំណេីររួមគ្នាដោយ រុឺម៉កកង់បីខ្មែរ​ មួយគ្រឿង

Read More
សន្តិសុខ​សង្គម

កម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនជន​សង្ស័យ​ រហ័សនាម​ អាកណ្តុរ​ ដែលឆ្កឹះសោរខ្នោះដៃ​ រត់ចេញពីតុលាការ​ កាលពី៩ខែមុន​និងបក្ខពួកម្នាក់ទៀត

ភ្នំពេញ​៖​ ជនសង្ស័យដែលស្ទាត់ជំនាញឆ្កឹះសោរ​ រហ័សនាម អាកណ្ដុរ ដែលបានឆ្កឹះសោរខ្នោះ​រត់គេច​ ចេញពី​សាលាដំបូង​រាជធានីភ្នំពេញ​ កាលពី៩ខែមុនឥឡូវ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស​ នៃអធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ចាប់​ខ្លួន​បាន​ហេីយ ខណៈពេលដែលជនសង្ស័យ​និងបក្ខពួកម្នាក់ទៀតកំពុងជិះម៉ូតូឌុបគ្នាចេញដើម្បីលួច​កាច់ក​.ម៉ូតូ​របស់ប្រជាពលរដ្ឋ​ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោងជាង០១រំលងអាធ្រាត្រចូលថ្ងៃទី២១ខែមេសាឆ្នាំ២០២០​នៅ​ចំណុចខាងក្រោយផ្សារសឡា​ ភូមិមានជ័យ​ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ សមត្ថកិច្ចបានអោយដឹងថា​ មុនពេលឃាត់​ខ្លួន​ជនសង្ស័យ​ គឺកម្លាំងនគរបាល​

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! តៃកុងរថយន្តដឹកដី​ម្នាក់លូនជួស​ជុលរថយន្ត​ ត្រូវ​ អេស្កាវទ័រ​ កាយរណ្ដៅដីក្រុមហ៊ុនសៀងហៃ​ រុញរថយន្តកិនស្លាប់គួរ​ឲ្យសង្វេក

កណ្តាល៖ អាសូរណាស់​ បុរសម្នាក់ដែលជា​តៃកុងរថយន្តដឹកដីបានស្លាប់យ៉ាងអាណោច​ អធម៌​ ខណៈដែររថយន្ត​ខូច ហើយបានលូនជួស​ជុល​ក្រោមរថយន្ត​ តែត្រូវបានតៃកុង អេស្កាវទ័រ កាយដីរបស់រណ្ដៅដីក្រុម​ហ៊ុនសៀងហៃ ធ្វេសប្រហែស បានបើកអេស្កាវទ័រ​ មករុញរថយន្ត​ បណ្ដាលអោយរថយន្ត​កិន​ បុរសជា​ តៃកុងរថយន្តដឹកដី ស្លាប់នៅក្រោមរថយន្តយ៉ាងអាណោចអាធ័ម ហេតុការណ៍គួរអោយរន្ធត់នេះបានកើត​ឡើង​កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២០ នៅចំណុច​រណ្ដៅដី​របស់ក្រុមហ៊ុន(សៀងហៃ)

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ក្រសួងអប់រំ-ក្រសួងព័ត៌មាន សហការគ្នាក្នុងការផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ ដែលចាប់ផ្តើមផ្សាយចាប់ពីថ្ងៃនេះ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីកិច្ចសហការរវាងក្រសួងអប់រ យុវជន និងកីឡា ជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» ដែលការផ្សាយចាប់ផ្តើមចាប់ពីថ្ងៃនេះតទៅ។ ក្រសួងអប់រំបានឲ្យដឹងថា ក្នុងអំឡុងពេលនៃ

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ខួប៤៥ឆ្នាំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត! សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ កុំឱ្យរបបនេះកើតជាថ្មី

ភ្នំពេញ ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ជាខួប៤៥ឆ្នាំ នៃថ្ងៃដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ចាប់កំណើតឡើង បន្ទាប់ពីពួកគេបានវាយផ្តួលរំលំសារធារណរដ្ឋរបស់លោក លន់ នល់។ ថ្ងៃកំណើតនៃរបបប្រល័យពូជសាសន៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យរួមគ្នាទប់ស្កាត់កុំឱ្យរបបនេះកើតឡើងជាថ្មី។ សម្តេចតេជោ ហ៊ុន

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នគរបាលនឹងចាប់ផ្តើមអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មី ចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ពីពេលវេលា នៃការចាប់ផ្តើមអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ តាមអនុក្រឹត្យថ្មី ចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ ដែលទឹកប្រាក់ពិន័យក្នុងអនុក្រឹត្យថ្មីនេះ កើនពី៣ទៅ៥ដង។ សេចក្តីជូនដំណឹងរបស់សម្តេចក្រឡាហោម

Read More
សន្តិសុខ​សង្គម

សាហាវណាស់! មន្ត្រីនគរបាលបាញ់សម្លាប់​មន្ត្រីនគរបាល​ នៅកោះឧកញ៉ាតី

កណ្តាល៖ គួរឲ្យរន្ធត់ខ្លាំងណាស​ មន្ត្រីនគរ​បាល​ប៉ុស្តិ៍រដ្ឋបាលបាក់ខែង​ បាញ់សម្លាប់ប្អូន​ថ្លៃជាមន្ត្រីនគរបាលប៉ុស្តិ៍​ កោះ​ឧកញ៉ាតីស្លាប់យ៉ាងអាណោចអធម៌ ហេតុការបង្កឲ្យមានការភ្ញាក់ផ្អេីលនេះបានកើត​ឡើងកាលពីវេលាម៉ោង៨និង១០នាទី យប់ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២០ នៅចំណុចឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្តាល​ ។ ជនដៃដល់ជាខ្មាន់កាំភ្លើងត្រូវជាបងថ្លៃជនរង​គ្រោះមានឈ្មោះ តែម រ៉ានុន ជាមន្ត្រីនគរ​បាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ​ កំពុងរត់គេចខ្លួន​។ ចំណែកជន​រង​គ្រោះជាប្អូនថ្លៃជាមន្ត្រីនគរបាលប៉ុស្តិ៍​

Read More
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋ២ខ្នងនៅ​ខណ្ឌច្បារអំពៅ​ត្រូវ​ អគ្គីភ័យឆាបឆេះអស់ទាំងស្រុង​ ចំថ្ងៃចូលឆ្នាំទី៣

​ភ្នំពេញ​ ៖​ អគ្គិភ័យឆាបឆេះប្រជាពលរដ្ឋអស់ចំនួន២ខ្នងនៅជាប់ផ្លូវជាតិលេខ១ ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារ​អំពៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះអន្តរាគមន៍​ កាលពីវេលាម៉ោង​៥ព្រឹក​ ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ​២០២០​ ។ ​សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហៀង ណារ៉ាត់ អាយុ៣៨ឆ្នាំ មុខបរបលក់ដូរ​ ។

Read More
សន្តិសុខ​សង្គម

ចិន​ ប្លន់រថយន្តពីចិនដូចគ្នាបានសំរេចនៅខណ្ឌ៧មករា​ យកមកប្លុងចោលក្នុងកោះពេជ្រ​ រួចគេចខ្លួន​បាត់

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ដែលជាជនជាតិ​ចិន​បានធ្វេីសកម្មភាពយកកាំបិតផ្ចុងប្លន់យក​រថយន្ត​ ម៉ាកព្រូស​ ពីជនជាតិចិន​ ដូចគ្នា​បាន​សម្រេច​ ក្នុងអំឡុងម៉ោងប្រហែល៩យប់​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ​១១១​ កែងផ្លូវ២៤២​ ក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ រួចយកទៅផ្លុងចោលមុខអាគារ​B ក្នុងមជ្ឈមណ្ឌល​កោះពេជ្រ​ ត្រូវបានកម្លាំង​សមត្ថកិច្ចខណ្ឌ៧មករា​ សហការជាមួយ​នគរបាល​ជំនាញកម្រិតស្រាល​ នៃស្នងការដ្ឋាន​នគរបាល​ រាជធានីភ្នំពេញ​ និង​ កម្លាំងនគរ​បាល​ខណ្ឌចំការមន​ ស្រាវជ្រាវឃេីញតាមប្រព័ន្ធGPS នៅវេលាម៉ោង១០យប់ថ្ងៃទី១៤​

Read More
សន្តិសុខ​សង្គម

បើករថយន្តលឿនខ្វះការប្រុងប្រយត្ន័រេចង្កូត​បុកបង្គោលភ្លើងក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖​ បុរសម្នាក់រងរបួសបែកក្បាល បន្ទាប់ពីបើករថយន្ត​ លឿនដូចហោះខ្វះការ​ប្រុងប្រយត្ន័រ៉េចង្កូតជ្រុលទៅបុក​បង្គោល​ភ្លើងបំភ្លឺផ្លូវបាក់​រាបដល់ដីអស់មួយដើមហើយ​រថយន្ត ក្រឡាប់ផ្ងារមួយចំហៀង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០​នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមេសាឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកឡុង២​ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ។ បុរសដែលបើករថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណ

Read More