Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តទំនេីបមិនប្រយត្ន័ជ្រុលបុករឺម៉ក​កង់បីពីក្រោយបណ្ដាលឲ្យមនុស្ស៣នាក់​រង​របួសធ្ងន់ស្រាល

​ភ្នំពេញ​ ៖​ យ៉ាងហោចណាស់​ មនុស្សប្រុស​ស្រីចំនួន៣នាក់ដែលជិះកង់បីបានរងរបួស​ធ្ងន់និងស្រាល​ បន្ទាប់ពីជនជាតិបរទេសម្នាក់​បើករថយន្តសេរីទំនើបុករឺម៉កកង់បី​ពីក្រោយ​បណ្ដាលឲ្យក្រឡាប់​រួចព្យាយាមបើកគេចតែ​កម្លាំងនគរបាលខណ្ឌមានជ័យដេញឃាត់​បានទាំងរថយន្តនិងតៃកុង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតកាលពីវេលាម៉ោង១២​ និង១០នាទី​រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ​២០២០​ នៅក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ តាមបណ្ដោយផ្លូវជាតិលេខ២​ក្នុងសង្កាត់​ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។

បើតាមតាមសម្ដីបុរសជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ រូបគាត់និងប្រពន្ធព្រម​ទាំងកូនស្រីម្នាក់​ទៀតបានធ្វេីដំណេីររួមគ្នាដោយ រុឺម៉កកង់បីខ្មែរ​ មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z-5831ធ្វេីដំណេី​រ​តាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពី​ជេីង​ទៅត្បូង ចេញពីលក់ដូរនៅផ្សារកាប់គោ​បំណងទៅផ្ទះវិញនៅសង្កាត់​ចាក់អ​ង្រែក្រោម​ ខណៈមកដល់ចំនុចកេីត​ហេតុ​ស្រាប់​តែមានរថយន្តម៉ាក​ អូឌី​ Q7​មួយគ្រឿង ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Z-5878បេីក​បរដោយបុរសជនជាតិបរទេសម្នាក់ធ្វេីដំណេី​រមកពីក្រោយយ៉ាងលឿន​ រួចក៏ជ្រុលទៅបុករុឺម៉កកង់បីរបស់គាត់ពីក្រោយពេញ​ទំហឹង​ បណ្ដាលឲ្យក្រឡាប់រុឺម៉កកង់បី​ចាក់​ចោលសម្ភារៈលក់ដូរពេញផ្លូវរងការខូចខាត​យ៉ាងដំណំ​ ​ និងរងរបួសធ្ងន់ស្រាលចំនួន​៣​នាក់ ។

ក្រោយពេលកេីតសមត្ថកិច្ចមូលដ្ឋានចុះមក​ដល់ បានជួយសម្រួលដល់ភាគីទាំងសង្ខាង ដោយភាគីខាងរថយន្តបង្ក​ ព្រមសងថ្លៃខូច​ខាតទៅឲ្យភាគីរងគ្រោះ​ ចំនួន២ពាន់ដុល្លា ដេីម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

ចែករំលែកអត្ថបទ