Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋ២ខ្នងនៅ​ខណ្ឌច្បារអំពៅ​ត្រូវ​ អគ្គីភ័យឆាបឆេះអស់ទាំងស្រុង​ ចំថ្ងៃចូលឆ្នាំទី៣

​ភ្នំពេញ​ ៖​ អគ្គិភ័យឆាបឆេះប្រជាពលរដ្ឋអស់ចំនួន២ខ្នងនៅជាប់ផ្លូវជាតិលេខ១ ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារ​អំពៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះអន្តរាគមន៍​ កាលពីវេលាម៉ោង​៥ព្រឹក​ ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ​២០២០​ ។

​សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហៀង ណារ៉ាត់ អាយុ៣៨ឆ្នាំ មុខបរបលក់ដូរ​ ។
​ តាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា​ ផ្ទះរបស់គាត់មួយខ្នងបានលក់ដូរចាប់ហួយ​ដោយផ្ទាល់ និងមួយខ្នងទៀតបានជួលឲ្យគេសម្រាប់ជួសជុលម៉ូតូ​ ។ ខណៈពេលកេីតហេតុ​ ផ្ទះរបស់គាត់បានបិតទ្វាចាក់សោរត្រឹមត្រូវដូចសព្វដង​រួចក៏ទៅសម្រាកផ្ទះមួយទៀតនៅខាងក្រោយ​ រីឯផ្ទះជួសជុលម៉ូតូគឺមានកូនជាងស្នាក់នៅ​ផងដែរ​ ។ លុះពេលកេីតហេតុ​ កូនជាងបានដេកលក់ស្កប់ស្កល់មិនដឹងថាមានភ្លេីងឆេះផ្ទះភ្លាមៗនោះទេ​ ពេលដែលក្រោកឡេីងស្រាប់តែមានភ្លេីងយ៉ាងសន្ធោសន្ធៅទៅហេីយ​ ទេីបនាំគ្នាផ្លោះតាមបង្អួចដេីម្បីសង្គ្រោះជីវិតខ្លួនឯង​ និងស្រែកប្រាប់បងប្អូនប្រជាពលរដ្ឋឲ្យជួយអន្តរាគមន៍​ផងដែរ​ ។

​ ក្នុងករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលេីនេះ​ មានវត្តមានលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ​ និងលោក​វរសេនីយ៍ទោ​ ម៉ៅ​ សឿត​ អធិការនគរបាលខណ្ឌច្បារអំពៅ​ ដឹកនាំកម្លាំងដោយផ្ទាល់ដេីម្បីជួយអន្តរាគមន៍​ និងចង្អុលបង្ហាញពីការបង្ការ​ ទប់ស្កាត់ករណីអគ្គីភ័យនេះ​ ដោយបានពន្លត់ចប់ម៉ោង៦.00នាទីព្រឹកថ្ងៃដដែល​ ។ ចំពោះមូលហេតុគឺបណ្ដាលមកពីទុសេខ្សែរភ្លេីង​ ធ្វេីឲ្យខូចខាតទំហំផ្ទះ8.50+8.80​ស្ទេីទាំងស្រុង​ និងម៉ូតូ២គ្រឿង.ទូទឹកកកចំនួន២គ្រឿង.ព្រមទាំងភេសជ្ជៈលក់ដូរមួយចំនួនទៀត.​ដោយប្រើប្រាស់អស់ទឹក៤ឡាន៕

ចែករំលែកអត្ថបទ