Wednesday, October 28, 2026
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! តៃកុងរថយន្តដឹកដី​ម្នាក់លូនជួស​ជុលរថយន្ត​ ត្រូវ​ អេស្កាវទ័រ​ កាយរណ្ដៅដីក្រុមហ៊ុនសៀងហៃ​ រុញរថយន្តកិនស្លាប់គួរ​ឲ្យសង្វេក

កណ្តាល៖ អាសូរណាស់​ បុរសម្នាក់ដែលជា​តៃកុងរថយន្តដឹកដីបានស្លាប់យ៉ាងអាណោច​ អធម៌​ ខណៈដែររថយន្ត​ខូច ហើយបានលូនជួស​ជុល​ក្រោមរថយន្ត​ តែត្រូវបានតៃកុង អេស្កាវទ័រ កាយដីរបស់រណ្ដៅដីក្រុម​ហ៊ុនសៀងហៃ ធ្វេសប្រហែស បានបើកអេស្កាវទ័រ​ មករុញរថយន្ត​ បណ្ដាលអោយរថយន្ត​កិន​ បុរសជា​ តៃកុងរថយន្តដឹកដី ស្លាប់នៅក្រោមរថយន្តយ៉ាងអាណោចអាធ័ម

ហេតុការណ៍គួរអោយរន្ធត់នេះបានកើត​ឡើង​កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២០ នៅចំណុច​រណ្ដៅដី​របស់ក្រុមហ៊ុន(សៀងហៃ) ស្ថិតក្នុងភូមិ រោងគោ ឃុំទ្រាស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

បើតាមការអោយដឹងពីប្អូនរបស់ថ្លៃជនរង​គ្រោះ បានប្រាប់អោយដឹងថា៖​ នៅពេលកើតហេតុវេលាម៉ោង០៦និង៣០នាទីព្រឹកជនរង​គ្រោះឈ្មោះ គៀង សារ៉ាត ភេទប្រុស អាយុ​៣៤ឆ្នាំ​ មានស្រុកកំណើត​ ភូមិ តាប៉ាវបំពេញតេះ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បានបើករថយន្តម៉ាក SCANIAប្រភេទបែន ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ3A-1698

មកយកអាចម៍ដី នៅក្នុងរណ្ដៅដី នៅកន្លែងកើតហេតុ​ ខណៈនោះរថយន្តរងគ្រោះបានថយមកជិត​ អេស្កាវទ័រ​ ដើម្បីដាក់ដីចូលប៉ុន្តែ​ រថយន្តបានរលត់ (ខូច) ជនរងគ្រោះ បាន​ប្រាប់ទៅតៃកុង​ អេស្កាវទ័រ​ អោយជួយរុញឡើងតែដោយចាំតៃកុង​ ជួយរុញយូរ ជនរង គ្រោះ បានចូលក្រោមរថយន្តដើម្បីជួសជុល

ប្រភពបានបន្តថា​ ខណៈជនរងគ្រោះកំពង់ជួសជុលនោះ តៃកុងអេស្កាវទ័រ​ បានស៉ីផ្លេរ អោយដំណឹងទៅជនរងគ្រោះដឹងដោយ​ ស្មានថា ជនរងគ្រោះនៅក្នុងរថយន្ត ស្រាប់​តែ​ តៃកុង​ អេស្កាវទ័រ​ រុញរថយន្តរបស់ជនរង​គ្រោះពីក្រោយ​ ដោយមិនបានដឹងថា ជនរង​គ្រោះកំពុងតែនៅក្រោមរថយន្ត​ ទើប​ បណ្ដាលអោយកិនជនរងគ្រោះស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុតែម្ដង។

ប្រភពដដែលបានបន្តទៀតថា​ បន្ទាប់ពីកើត​ហេតុភ្លាមៗអ្នក​បើក​ អេស្កាវទ័រ​ បានរត់គេច​ខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ​បាន​ចុះទៅពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនសាច់ញាតិយកទៅធ្វើ​បុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងរថយន្តកម្លាំងជំនាញបាន​យក​ទៅរក្សារទុកនៅអធិការដ្ឋាននគរបាល​ស្រុកកណ្ដាលស្ទឹងបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕

ចែករំលែកអត្ថបទ