Tuesday, October 27, 2026
Latest:
សន្តិសុខ​សង្គម

សាហាវណាស់! មន្ត្រីនគរបាលបាញ់សម្លាប់​មន្ត្រីនគរបាល​ នៅកោះឧកញ៉ាតី

កណ្តាល៖ គួរឲ្យរន្ធត់ខ្លាំងណាស​ មន្ត្រីនគរ​បាល​ប៉ុស្តិ៍រដ្ឋបាលបាក់ខែង​ បាញ់សម្លាប់ប្អូន​ថ្លៃជាមន្ត្រីនគរបាលប៉ុស្តិ៍​ កោះ​ឧកញ៉ាតីស្លាប់យ៉ាងអាណោចអធម៌

ហេតុការបង្កឲ្យមានការភ្ញាក់ផ្អេីលនេះបានកើត​ឡើងកាលពីវេលាម៉ោង៨និង១០នាទី យប់ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២០ នៅចំណុចឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្តាល​ ។

ជនដៃដល់ជាខ្មាន់កាំភ្លើងត្រូវជាបងថ្លៃជនរង​គ្រោះមានឈ្មោះ តែម រ៉ានុន ជាមន្ត្រីនគរ​បាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ​ កំពុងរត់គេចខ្លួន​។ ចំណែកជន​រង​គ្រោះជាប្អូនថ្លៃជាមន្ត្រីនគរបាលប៉ុស្តិ៍​ កោះ​ឧកញ៉ាតី ស្រុក ល្វាឯម ខេត្តកណ្តាល ។

ពេលនេះសមត្ថកិច្ចកំពុងអន្តរាគមន៍ស្រាវ​ជ្រាវ​ធ្វេីការស្ទាក់គ្រប់ទីកន្លែងដេីម្បីតាមចាប់​ជនដៃដល់ជាខ្មាន់កាំភ្លើង៕

ចែករំលែកអត្ថបទ