Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនជន​សង្ស័យ​ រហ័សនាម​ អាកណ្តុរ​ ដែលឆ្កឹះសោរខ្នោះដៃ​ រត់ចេញពីតុលាការ​ កាលពី៩ខែមុន​និងបក្ខពួកម្នាក់ទៀត

ភ្នំពេញជនសង្ស័យដែលស្ទាត់ជំនាញឆ្កឹះសោររហ័សនាម អាកណ្ដុរ ដែលបានឆ្កឹះសោរខ្នោះរត់គេចចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពី៩ខែមុនឥឡូវ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ចាប់ខ្លួនបានហេីយ ខណៈពេលដែលជនសង្ស័យនិងបក្ខពួកម្នាក់ទៀតកំពុងជិះម៉ូតូឌុបគ្នាចេញដើម្បីលួចកាច់ក​.ម៉ូតូរបស់ប្រជាពលរដ្ឋ

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោងជាង០១រំលងអាធ្រាត្រចូលថ្ងៃទី២១ខែមេសាឆ្នាំ២០២០នៅចំណុចខាងក្រោយផ្សារសឡាភូមិមានជ័យសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ

សមត្ថកិច្ចបានអោយដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងនគរបាលអន្តរាគមន៍ពិសេសខណ្ឌមានជ័យបានចេញល្បាត់ក្នុងមូលដ្ឋានដើម្បី បង្ការនិងទប់ស្កាត់បទល្មើសផ្សេងៗដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោម៉េងវិមានតារាអធិការនគរបាលខណ្ឌមានជ័យខណៈកម្លាំងនគរបាលល្បាតមកដល់ចំណុចកើតហេតុក៏បានប្រទះឃើញជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេរីចាស់ដោយមានការសង្ស័យក៏បានហៅសួរនាំឆែកឆេរកឃើញដែកចុងស្រួល០១ សោរទីបលេខ៨ចំនួន០១និងដែកសរសៃចំនួន១ ដែលលាក់ក្នុងប្រអប់ពណ៍ខ្មៅ ភ្លាមៗកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១តែម្ដង

សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យទាំងពីរនាក់ដែលឃាត់ខ្លួនមានម្នាក់ឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ អតីតជាមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពុនមានស្រុកកំណេីតនៅភូមិ ភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ស្នាក់នៅបន្ទប់ផ្ទះជួលនៅម្ដុំចំការដូងខណ្ឌដង្កោរាជធានីភ្នំពេញ​​ ជនសង្ស័យរូបនេះកាលពីម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅធ្លាប់បានយកឈើចាក់ធ្មេញឆ្កឹះសោរខ្នោះដៃរត់គេចខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញបាត់ដោយសុវត្ថិភាព។

ចំណែកម្នាក់ទៀតមានឈ្មោះលី តុងហួរ ភេទប្រុសអាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ​​ស្នាក់នៅផ្ទះលេខ២៣៥ ភូមិថ្មីសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងត្រូវបានបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដេីម្បីកសាងសុំណំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់

ចែករំលែកអត្ថបទ