Thursday, April 25, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បើកម៉ូតូលឿនពេកវាក់អើរថយន្តនៅខាងមុខរេចង្កូតបុកថយន្តថតនៅស្ងៀម

ភ្នំពេញ:យុវជនពីរនាក់ជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តចតស្ងៀមលើចិញ្ចើមផ្លូវបណ្ដាលឲ្យរងរបួស
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង១២នាទី យប់ថ្ងៃទី១០ ខែមីនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវទេពផនក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុឃើញយុវជនពីរនាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌សពាក់ស្លាកលេខភ្នំពេញ1GP-1178 បើកបរទិសដៅពីលិចទៅកើតស្របពីក្រោយជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកលុះដល់ចំណុចកើតហេតុខាងលើម៉ូតូលឿនពេកចាប់ហ្វាំងមិនជាប់ក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករថយន្តម៉ាកKlAជនជាតិចិនចតស្ងៀមលើចិញ្ចើមផ្លូវបណ្ដាលឱ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅខណ្ឌរងចាំដោះស្រាយគ្នានៅពេលក្រោយ។

 

ចែករំលែកអត្ថបទ