Saturday, August 22, 2026
Latest:

Author: សួន វីរៈ

ព័ត៌មាន​ជាតិ

ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ចេញលិខិតបំភ្លឺអំពីដំណើររឿង នៃការរឹបអូសរថយន្ត ៥០គ្រឿង ពីក្រុមហ៊ុន ចិន្តា សុវណ្ណ

(ភ្នំពេញ)៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានចេញលិខិតបំភ្លឺអំពីដំណើររឿងនៃការរឹបអូសរថយន្ត ៥០គ្រឿង ពីក្រុមហ៊ុន ចិន្តា សុវណ្ណ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ ខាងក្រោមជាលិខិតបំភ្លឺទាំងស្រុងរបស់ក្រុមមេធាវីកម្ពជាសហប្រតិបត្តិការអន្តរជាតិ ជូនសាធារណជនដូចខាងក្រោមនេះ៖

Read More
ព័ត៌មាន​ជាតិ

ម្ចាស់ក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹកអ្នកដំណើរ ថា ម្ចាស់បំណុលរឹបអូសរថយន្ដ ៥៤គ្រឿង ក្នុងស្ថានភាពកូវីដ១៩ ជាអំពើផ្ទុយពីការអំពាវនាវរបស់សម្តេច នាយករដ្ឋមន្ត្រី

(ភ្នំពេញ)៖ លោក ជុំ សុវណ្ណ ប្រធានក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹកអ្នកដំណើរ ចាត់ទុកថាទង្វើរបស់ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក (លក់រថយន្ដបង់រំលស់) ដែលបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរឹបអូស យករថយន្ដចំនួន ៥៤គ្រឿង ដែលគាត់បានទិញរំលស់យកទៅវិញដោយមិនបានយោគយល់ក្នុងសម័យកាលកូវីដ គឺជារឿងអយុត្តិធម៌ និងគួរឱ្យសោកស្ដាយបំផុត

Read More
ព័ត៌មាន​ជាតិ

ជនរងគ្រោះបន្តលាតត្រដាងអំពើទុច្ចរិចរបស់អនុរដ្ឋលេខាធិការពីររូប ខណៈចៅក្រមហៅពួកគេទៅសួរចម្លើយនៅថ្ងៃនេះ

(ភ្នំពេញ)៖ ប្រភពពីជនរងគ្រោះ លោក កាន រិទ្ធី បានបញ្ជាក់ថា នៅក្នុងកិច្ចសន្យាទិញលក់ដី រវាងលោក មាស សាវឿន និងលោក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ចំណុចប្រការ២ ត្រង់ ២.៣ នៃកិច្ចសន្យា លោក មាស

Read More
ព័ត៌មាន​ជាតិ

លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វក្រាស់ ព្រលែងចូលក្នុងសមុទ្រធម្មជាតិ.!

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វក្រាស់ ព្រលែងចូលក្នុងសមុទ្រធម្មជាតិ។ នេះជាសត្វក្រាស់មួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិ ហើយការព្រលែងលើកនេះ គឺជាការព្រលែងសត្វក្រាស់លើកទី១២២។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វក្រាស់ឬអណ្តើកសមុទ្រ

Read More
គ្រោះថ្នាក់ចរាចរណ៍

រថយន្តក្រុងបើកបុកម៉ូតូមួយគ្រឿងបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ

ខេត្តព្រះសីហនុ៖ រថយន្តក្រុងមួយគ្រឿងបើកបុកប៉ះនិងម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ នៅស្រុកព្រៃនប់។កាលពីវេលាម៉ោង ១៧:៥៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានប្រាប់អោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្ត០១គ្រឿង

Read More
គ្រោះថ្នាក់ចរាចរណ៍

មិនដឹងជាបើកល្បឿនប៉ុណ្ណាទេ រហូតជ្រុលទៅបុកនិងក្បាលស្ពានអាកាសផ្សារដីហុយបរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត​ព្រូស​មួយ​គ្រឿង​ក្នុងល្បឿនយ៉ាងលឿននៅតាមបណ្តោយមហាវិថីសហពន្វ័រ៉រុស្ស៊ីបានទៅ​បុក​នឹង​ក្បាល​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាត់យ៉ាងដំណំផ្នែកខាងមុខសំណាងល្អដែលអ្នកបើកបររថយន្តបង្កមិនបានរងរបួស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ​តាម​មហាវិថីសហព័ន្ធ​រុស្សី​ សិ្ថត​នៅ​ក្នុង​សង្កាត់​ ទឹក​ថ្លា​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ នៅវេលា​ម៉ោង​១០​ នឹង​៣០នាទី​យប់ ថ្ងៃ​ទី​ ២៤​ ខែ​មករា​ ឆ្នាំ​ ២០២១។ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរកស៊ីរត់កង់បីនៅក្បែរកន្លែងកើតហេតុបានប្រាប់មកក្រុមអ្នកយកព័ត៌មានឲ្យបានដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៍ទឹកសមុទ្រ ពាក់សហលាកលេខភ្នំពេះ2BD 63 12 បានបើកក្នុងល្បឿនយ៉ាងលឿននៅតាមបណ្ដោយមហាវិចីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកើត ខណៈពេលមកដល់ចំណុចកើតហេតុ

Read More
សន្តិសុខ​សង្គម

លោក វរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ចែកអំណោយជូនប្រជាការពារចំនួន ១៤នាក់

ភ្នំពេញ៖ នាវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃអាទិត្យ ១១ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានចំណាយថវិកាផ្ទាល់ ខ្លួន និងចែកសំលៀកបំពាក់ឯកសណ្ឋាន ដល់កម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យទី៣។

Read More
សន្តិសុខ​សង្គម

មន្ទីរព្យាបាល ម៉ាយហ៊ែល ខណ្ឌដង្កោ វះកាត់ពោះវៀនដុសខ្នែងខុសបច្ចេកទេស បណ្តាលឲ្យអ្នកព័ត៌មានម្នាក់ក្លាយទៅជាសភាពធ្ងន់ធ្ងរ អាចបាត់បង់ជីវិតគ្រប់ពេលវេលា

ភ្នំពេញ ៖ ក្រុមគ្រួសារអ្នកជម្ងឺម្នាក់បានរត់ស្វាត់ស្វែង ដើម្បីដាក់ពាក្យបណ្តឹង មន្ទីរព្យាបាល ម៉ាយហ៊ែល ដែលមានទីតាំងនៅខណ្ឌដង្កោ ប្តឹង ទៅកាន់ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធរឿងបញ្ហាវះកាត់ពោះវៀនដុះខ្នែងធ្វើអោយអ្នកជំងឺចេះតែមានអាការះកាន់តែធ្ងន់ធ្ងរទៅៗ រហូតក្រុមគ្រួសារសម្រេចចិត្តដឹកបញ្ជូនអ្នកជំងឺបន្តទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត (រ៉ូស្ស៊ី) ដើម្បីធ្វើការព្យាបាលបន្តទៀត ។ ក្រុមគ្រួសារអ្នកជំងឺប្រាប់អោយដឹងថា លោក អុី បញ្ញា

Read More
ព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន ណែនាំថ្នាក់ដឹកនាំកុំឲ្យភរិយាលូកលាន់កិច្ចការ នៅការិយាល័យខ្លួនឲ្យសោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តាមក្រសួងស្ថានប័ន រហូតដល់ខេត្តស្រុក កុំឲ្យភរិយាលូកលាន់កិច្ចការរបស់ខ្លួន នៅការិយាល័យធ្វើការងារឲ្យសោះ។ ការណែនាំរបស់សម្តេចបានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ

Read More
សន្តិសុខ​សង្គម

បុរសម្នាក់សង្ស័យប្រេីប្រាស់ថ្នាំញៀនលេីសកម្រិត​ រួចដេីរតាមផ្លូវទៅគប់ឡានគេឯងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​៖ ដោយឃេីញស្ថានភាពជាក់ស្ដែងដែលបុរសម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនលេីសកម្រិត​ ហេីយដេីរគប់រថយន្តរបស់ប្រជាពលរដ្ឋកំពុងធ្វេីដំណេីរនិងបង្កការកកស្ទះចរាចរណ៍ផងនោះ​ កម្លាំងសមត្ថកិច្ចប្រចាំការនៅអតីតស្ពានដែកចំការដូង​ បានធ្វេីការឃាត់ខ្លួនភ្លាមៗកាលពីវេលាម៉ោង៣​ និង២០នាទីរសៀល​ ថ្ងៃទី២២​ ខែមករា​ ឆ្នាំ​២០២១​ រួចទាក់ទងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ដង្កោ​ ដេីម្បីយកទៅសួរនាំនិងចាត់ការតាមនីតិវិធី​ ។ ​បុរសខាងលេីមិនស្គាល់អត្តសញ្ញាណនោះទេ​ មុខរបបនិងស្នាក់នៅមិនពិតប្រាកដ​ ព្រមទាំងមានអត្តចរិកជាមនុស្សបែកថ្នាំ​ ។ ​បេីតាមសម្ដីមន្ត្រីចរាចរណ៍ដែលប្រចាំការនៅគោលដៅអតីតស្ពានដែកចំការដូងបានប្រាប់ថា​ ដំបូងពួកគាត់ឃេីញបុរសខាងលេីដេីរចុះឡេីងនៅតំបន់នោះ​ ព្រមទាំងដៃកាន់ដុំថ្ម​

Read More