Tuesday, April 30, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

រថយន្តព្រួសបេីកក្នុងស្ថានភាពលឿនទៅបុកម៉ូតូជ្រុលបុកផ្ទះប្រជាពលរដ្ឋរងការខូចខាត

ភ្នំពេញ៖ រថយន្តមួយគ្រឿងបេីកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលបុកម៉ូតូស្មាស់មួយគ្រឿងដួលរងរបួសបុរសម្នាក់រថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកផ្ទះប្រជាពលរដ្ឋរងការខូចខាត។ កាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី៣​ ខែកុម្ភះ​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ១៤៣​ កែងផ្លូវ៣១០​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣​ ខណ្ឌបឹងកេងកង​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្មាស់រេវ៉ូ​ ពណ៍ខ្មៅលាយក្រហម​ ពាក់ស្លាកលេខភ្នំពេញ1AM 4205​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១០​ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកព្រូស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AV 0108 បេីកបរដោយនារីវ័យក្មេងម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៤៣ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូបណ្តាលឲ្យដួលរងរបួសស្រាលហេីយរថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតជញ្ជាំងទ្វាមួយផ្ទាំង។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

ចែករំលែកអត្ថបទ