Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

កម្មករម្នាក់ស្លាប់យ៉ាងរន្ធត់ ដោយសារថ្មម៉ាបរលំសង្កត់ពីលើ ខណៈដែលកំពុងទំលាក់ថ្មពីលើកុងតឺន័រយកទៅទុកក្នុងឃ្លាំង

ភ្នំពេញ៖ បុរសជាកម្មករលើថ្មម៉ាបម្នាក់ត្រូវថ្មម៉ាបរលំសង្កត់ពីលើរហូតដល់ស្លាប់ ខណៈដែលជនរងគ្រោះកំពុងជញ្ជូនថ្មចុះពីលើរថយន្តកុងតឺន័រយកទៅទុកក្នុងឃ្លាំង ។

ហេតុការណ៍ដែលបង្កអោយកម្មករម្នាក់បាត់បង់ជីវិតនេះ គឺនៅក្នុងដេប៉ូមួយកន្លែងយីហោ ថ្មម៉ាបចាវឆឹង នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០២:៣៥នាទីរសៀល នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ។

ប្រភពពីកម្មករធ្វើការជាមួយគ្នាបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ បូណា អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ណាវី និងមានកូន២នាក់ក្នុងបន្ទុក ។

ចែករំលែកអត្ថបទ