Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ខំម៉្លេះ បានអីមកវិញ!! ឃាត់បានជនសង្ស័យចំនួន០៧នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តសៀមរាប៖ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង និងនៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសូទ្រនិគម សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះឃាត់បានជនសង្ស័យចំនួន ០៧នាក់ (ប្រុស០៧នាក់) ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

វត្ថុតាងចាប់យករួមមាន ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ១៤កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង, ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងឧបករណ៍ច្រក និងសេពថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។

 

ចែករំលែកអត្ថបទ