Sunday, May 12, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនមេក្លោងចាប់ដីអនាធិបតេយ្យ​ និងបក្សពួក​១០​ នាក់​ នៅខេត្ត​ព្រះសីហនុ​

ខេត្តព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានអោយដឹងថា​ នៅថ្ងៃទី​២​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២១​ សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ដឹកបញ្ជាដោយលោកឧត្ដមសេនីយ៍​ ហេង​ ប៊ុន​ទី​ មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ បានចុះប្រតិបត្តិការ​ឃាត់ខ្លួន​មេក្លោងចាប់ដី​អនាធិបតេយ្យ​និង​បក្សពួក​១០​នាក់​ នៅតំបន់ពូយម៉ាចូវ​ ភូមិ​ គគីរ​ ឃុំ​ បិតត្រាង​ ស្រុក​ ព្រៃ​នប់​ ខេត្ត​ ព្រះសីហនុ​ ដកហូត​អាវុធ​ខ្លី​ ១ដេីម​ ដេីម្បី​កសាងសំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់​ការ​តាមច្បាប់​ ។

មេក្លោងចាប់ដី​អនាធិបតេយ្យ​មានឈ្មោះ​ កុយ​ ស៊ុន​ ជា​អតីត​ឧត្ដមសេនីយ៍​មួយរូប​ និង​ បក្សពួក​ តែងតែធ្វេី​សកម្មភាព​ដេីរចាប់ដី​របស់​ប្រជាជន​ និង​ដីរដ្ឋដោយខុសច្បាប់​នៅ​ភូមិ​ គគីរ​ ឃុំ​ បិតត្រាង​ ស្រុក​ ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ ដោយមានមេក្លោងធំនៅ​ភ្នំពេញ​ នៅ​ពី​ក្រោយ​ខ្នង​ ។

ប្រភព​ពី​សមត្ថភាព​បានអោយដឹងទៀតថា​ ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាមច្បាប់​ ។ នៅមាន​ក្រុម​អនាធិបតេយ្យ​ជា​ច្រើន​ក្រុម​ទៀត​កំពុង​ធ្វើ​សកម្មភាព​ ហេីយ​មេក្រុម​ អនាធិបតេយ្យ​ខ្លះ​យកលុយ​ទៅ​សូកធ្វេី​ទី​ប្រឹក្សា​ថ្នាក់​ដឹកនាំ​ក៏មាន​ ។

សូមបញ្ជាក់ថា​ ករណី​ចាប់​ដី​អនាធិបតេយ្យ​នៅ​ខេត្តព្រះសីហនុ​ បានកេីតឡេីង​បន្ទាប់​ពី​វត្តមាន​វិនិយោគ​ចិនចូលមកកាន់​ខេត្ត​ជាប់​សមុទ្រ​មួយនេះ​ ។ ជា​ពិសេស​វិវាទដីធ្លី​បានក្លាយ​ទៅជា​បញ្ហា​ស្មុគស្មាញ​ខ្លាំង​ដល់​អាជ្ញាធរ​ ព្រោះ​ដីខ្លះ​មាន​ម្ចាស់​រហូត​ដល់​ជិត​ ១០​ នាក់​ក៏មាន​ ។