Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកថ្ម​ បុកគ្នាជាមួយ​ រថយន្ត​ ប្រេងតេលា​ ធ្លា​យសុីទែនហូប្រេងពេញផ្លូវ

ព្រះសីហនុ៖​ រថយន្តធន់ធំដឹកថ្ម​ ប្រលះជាមួយ​រថយន្តដឹកប្រេងតេលា​ ប​ណ្ដាលឲ្យអ្នកបើក​រថយន្តថ្មរបួសធ្ងន់​ និងរថយន្តដឹកប្រេងធ្លាយ​សុីទែនហូរប្រេងពេញផ្លូវ​ត្រូវបាន​​ប្រជាពល​រដ្ឋនាំគ្នារត់ទៅដងប្រេង​ តែត្រូវបានសមត្ថកិច្ចហាមឃាត់​ សំណាងល្អមិនឆាបឆេះ
ហេតុការណ៍នេះបានកើតឡើង​កាលពីវេលា​ម៉ោង១រសៀលថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩​ នៅ​តាមបណ្ដោយផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រលេ១៧១+១៧២ ភូមិត្រពាំងគាឃុំជើងគោ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងតេលា ស្លាកលេខ ភ្នំពេញ​3B-8371បើកបរដោយឈ្មោះ អ៊ួន ប៊ុនថាង ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅ ភូមិកោះតាង៉ា៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ និងរថយន្តធុនធំដឹកថ្ម ម៉ាកSTELL ពាក់ស្លាក​លេខព្រះសីហនុ3A-7646 អ្នកបើកបរមាន​ឈ្មោះ​ យង់ មករា ភេទប្រុស អាយុ២៤ឆ្នាំមុខ​របរបើកបរ មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសូភី ស្រុកំពង់ត្រាច ខេត្ត កំព​ត​ទិស​ដៅបញ្ច្រាសគ្នា បណ្តាលអោយអ្នកបើកបរ​រថយន្តដឹកថ្ម រងរបួសធ្ងន់ត្រូវបានបញ្ជួនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍ លាងសំអាតប្រេងតាមផ្លូវ និងវាសវែង​យករថយន្តទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយតាមនិតិវិធី ៕

ចែករំលែកអត្ថបទ