ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្តក្រឡុកសុីម៉ងត៍បុក និងកិនស្លាប់២នាក់ របួសធ្ងន់ម្នាក់នៅផ្លូវឌួងងៀប
ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតដែលត្រូវបញ្ចូនទៅកាន់មន្ទីពេទ្យក៏ស្លាប់ថែមម្នាក់ទៀត បន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនថៃហ្គ័រ បុកពេញទំហឹងអូសម៉ូតូជិតមួយគីឡូដី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០ត្រង់ចំណុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវដួងងៀប កែងនិងផ្លូវប្រឡាយ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ អ៊ិន សឿន ភេទប្រុស អាយុ១៩ឆ្នាំ
Read More