Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនចោរម្នាក់ជំនាញគាស់ផ្ទះ​ប្រជាពលរដ្ឋលួចឡាននិងម៉ូតូ

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ​ គោកឃ្លាំងធ្វើ​ការឃាត់ខ្លួនជនសង្ស័យម្នាក់ជំនាញខាងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ​ ម៉ូតូឡាន
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាល​វេលាម៉ោង០៥និង២០នាទីទាបភ្លឺ​ ថ្ងៃទី១៤​ខែ​ឧសភាឆ្នាំ២០២០​ នៅចំណុចផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ។

ជនសង្ស័យមានឈ្មោះ ឡា តា ភេទប្រុស អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចគាស់ទ្វាផ្ទះជនរង​គ្រោះ​នៅចំណុចផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ ។ សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកនិច​ពណ៌​ខៀវលាយស ផលិតឆ្នាំ២០១៨ ពាក់​ស្លាកលេខភ្នំពេញ1HB-4710,​ សម្ភារៈបន្សល់ទុក រថយន្ត០១គ្រឿង ម៉ាកឡិចស៊ីស​RX៣០០ ពណ៌ស​ ផលិតឆ្នាំ២០០៤ ពាក់​ស្លាក​លេខភ្នំពេញ2AD-7263 ។
ជនរងគ្រោះមានឈ្មោះ យ៉ាន ម៉េងហៃ ភេទ​ប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់​ដូរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែ​នសុខ ។

បច្ចុប្បន្ន ជនសង្ស័យឃាត់និងឃុំខ្លួនបណ្ដោះ​អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ​សែន​សុខ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំ​រឿងចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ