សន្តិសុខ​សង្គម

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាលខេត្តកំពង់ធំដឹកនាំកងកម្លាំងជំនាញ​ជួយពន្លត់​អគ្គិភ័យ និងសង្គ្រោះប្រជាពលរដ្ឋ

កំពង់ធំ​ ៖​ ទុសសេខ្សែរភ្លើងបង្កជាអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ​ចំនួន២ខ្នង​ យ៉ាងសន្ធោសន្ធៅ​ ៖​ ហេតុការណ៍គ្រោះអគ្គីភ័យ​នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង​៤៥នាទីរសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០​ នៅភូមិ បល្ល័ង្គកើត សង្កាត់ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ ។

ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ស៊ុយ យឹង ភេទ​ប្រុស ៥៥ឆ្នាំ​ ម្ចាស់ផ្ទះទី២ ឈ្មោះ ឃួន ឃៀន ភេទ ប្រុស អាយុ៤៥ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា​ បន្ទាប់ពីទទួលបាន​ព័ត៌មានករណីអគ្គិភ័យកើត​មានឡើងភ្លាម​ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងជំនាញ និងនាំយករថយន្តពន្លត់អគ្គិភ័យ នៃ​ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះទៅជួយអន្តរាគមន៍ បាញ់ពន្លត់អគ្គិភ័យ ភ្លាមៗ​ ។ប្រតិបត្តិការ បាញ់ពន្លត់អគ្គិភ័យ ខាងលើ​នេះដែរ​ កម្លាំងចូលរួមប្រមាណ៧០នាក់ប្រើ​ប្រាស់​រថយន្តពន្លត់អគ្គិភ័យចំនួន០៣ គ្រឿង ប្រើ​ទឹកអស់ចំនួន០៨ ម៉ែត្រគុបទើបរលត់ទៅ​វិញ​ទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឬរងរបួសដល់មនុស្សឡើង​ ។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា​ អគ្គីភ័យនេះកើត​ឡើង​មូលហេតុ បណ្តាលមកពីទុសសេខ្សែរភ្លើង ៕

ចែករំលែកអត្ថបទ