Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិចាក់អង្រែលើឃាត់ខ្លួនជន​សង្ស័យម្នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ​ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង​នគរ​បាល​ប៉ុស្តិចាក់អង្រែលើ​ ធ្វើការឃាត់ខ្លួន​ដកហូតថ្នាំញៀនបានមួយចំនួន​ ខណៈកម្លាំងនគរ​បាលចុះល្បាតក្នុងមូលដ្ឋាន
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាល​ពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០​ នៅ​ចំណុចសំណង់មិនរៀបរយ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនសង្ស័យមានឈ្មោះ ចក់ រ៉ាវី ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណេីត នៅភូមិបេង ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។

លោកវរសេនីយ៍ត្រី​ អុំ​ រតនា​ នាយប៉ុស្តិ៍ចាក់អង្រែលេី​ បានឲ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ ដោយអនុវត្ថតាមការ​បញ្ជាផ្ទាល់ពីលោក​វរសេនីយ៍ឯក ម៉េង វិមានតារា អធិការដ្ឋាន​នគរបាលខណ្ឌ​មានជ័យ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី បានចុះល្បាតក្នុងមូលដ្ឋាន​ ខណៈ​មកដល់ចំណុចកេីតហេតុក៏បាន​ប្រទះឃេីញជនសង្ស័យឈ្មោះ ចក់​ រ៉ាវី កំពុងឈរលក់ថ្នាំញៀនតាមទីសាធារណៈ​ ទើបកម្លាំង​សមត្ថកិច្ចឃាត់ខ្លួនឆែកឆេ​រកឃើញថ្នាំញៀន​ចំនួន២កញ្ចប់​ រួចក៏នាំ​យកមកសួរនាំនៅប៉ុស្តិ​នគរបាល​ ចាក់អង្រែលើតែម្ដង​ ។

បច្ចុបន្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​សមត្ថកិច្ចធ្វើកំណត់ហេតុបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែកអត្ថបទ