Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ស្រវឹងស្រាបើករថយន្តនើបបុកម៉ូតូបណ្ដា​ល​ឲ្យបុរសម្នាក់របួសធ្ងន់ រួចព្យាយាមបើករត់តែ​សំណាងមិនល្អមកជាប់នៅគោលដៅ​សមត្ថកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៏ ខណ្ឌសែនសុខ

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងខ្លាំងបើក​រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកHILUX- VEVO​ បោះពួយលឿនដូចហោះមិនប្រយត្ន័​ជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលអោយ​បុរសម្នាក់រងរបួសធ្ងន់​ រួចហើយព្យាយយាម​បើករថយន្តរត់គេច
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការណ៍​ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង០៩និង៥០នាទីយប់ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០ នៅចំណុចមុខផ្សារឈូកមាស តាមបណ្តោយផ្លូវ ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

បើយោងប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកHILUX-VEVOពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ​2BF-7977​ បើកបរដោយបុរសម្នាក់ធ្វើដំ​ណើរតាម បណ្តោយផ្លូវ ២០១១ទិសដៅពី​ជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ដោយមិនប្រកាន់ស្ដាំ​ ខណ:មកដល់ចំណុចកើតហេតុខាងលើរថយន្តរបង្ករេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក​zoomer-xពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​1FK-7770បើកដោយបុរសម្នាក់ បញ្ច្រាស​ទិសដៅគ្នាពីត្បូងទៅជើងបណ្ដាលឲ្យម៉ូតូនិងអ្នកបើកខ្ទាតទៅលើចញ្ចើមផ្លូវរង​របួស​ធ្ងន់ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ​ ។ ចំណែករថយន្តបង្កព្យាយាមបើករត់តាំងពីផ្លូវ២០១១​ រហូតមកដល់គោល​ដៅដែលកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកំពុងដាក់អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ​គោកស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ទាំងអ្នកបើកបរ​និងរថយន្តបានតែម្ដង​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌ​សែន​សុខបានបញ្ជូនខ្លួនអ្នកបើករថយន្តបង្កឲ្យទៅជំនាញផ្នែកចរាចរណ៍​ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។​ ចំណែក​រថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក​ដើម្បីរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវ​ច្បាប់នៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ