Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូ​ វ៉ាជែងជ្រុលទៅបុករថយន្តរងរបួសធ្ងន់

ភ្នំពេញ៖​ បុរសម្នាក់បេីកម៉ូតូឃ្លីក វ៉ាជែងរថយន្តខាងមុខ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តបែនបើកបញ្ច្រាស​ទិស ដៅគ្នាបណ្តាលឲ្យរងរបួសធ្ងន់
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង៦និង២០ នាទីព្រឹកថ្ងៃទី០៥ខែ​កញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិ​លេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

យោងតាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ប៊ុនធឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ តាកែវ 1S-5967 ធ្វើដំណើរតាមផ្លូវជាតិ​លេខ៣ ពីត្បូងទៅជើងយ៉ាងលឿន លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ចូលទៅបំណែកគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុក​ចំពីមុខរថយន្តបែន កង់៦ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ KPS -0534 កំពុងបើកច្រាស់ទិស បណ្តាលឲ្យអ្នកបើកបរម៉ូតូ បោកផ្ទប់រថយន្តរងរបួសធ្ងន់ បាក់ថ្កាមស្តាំ បែកមុខហូរឈាម វង្វេងបាត់ស្មារតី ម៉ូតូកល់គាបជាប់ពីក្រោម ក្លាយជាកំណល់រថយន្ត រីឯអ្នកបើកបររថយន្តវិញ ឃើញសភាពមិនស្រួល ចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកឯ​រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច វាស់វែង​រួចយកទៅរក្សាទុក នៅខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕