Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនមនុស្ស៤នាក់ដកហូតទូរ​ហ្គេមបាញ់ត្រី៨ទូនិងថ្នាំញៀន៥១កញ្ចប់

ភ្នំពេញ៖ ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនិយ៍ឯង ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៨ បានបើកកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទូហ្គេមបាញ់ត្រី ស្ថិតនៅចំណុចផ្ទះលេខ ៥៩ ផ្លូវលេខ១៣ ភូមិ១២ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់និងដកហូតបានថ្នាំញៀន​១៥កញ្ចប់ រួមនិងទូហ្គេមបាញ់ត្រីចំនួន៨ទូ។
នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា៖ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ១/-ឈ្មោះ ឡាយ ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ (ជួញដូរគ្រឿងញៀន នឹងជាភ្នាក់ងារមើលការខុសត្រូវហ្គេមបាញ់ត្រី) ។
២/-ឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកលេងហ្គេមបាញ់ត្រី នឹងប្រើប្រាស់គ្រឿងញៀន)។៣/-ឈ្មោះ ឃុន ចាន់ឌី ភេទប្រុស អាយុ ២៩ឆ្នាំ (អ្នកលេងហ្គេមបាញ់ត្រី នឹងប្រើប្រាស់គ្រឿងញៀន) ។៤/-ឈ្មោះ ណុប មុទុតា ភេទប្រុស អាយុ ៣៨ឆ្នាំ (អ្នកលេងហ្គេម នឹងប្រើប្រាស់គ្រឿងញៀន) ។ក្នុងនោញវត្ថុតាងចាប់យករួមមាន៖ ១/-ក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំនួន ៥១កញ្ចប់ ។
២/-កញ្ឆាក្រៀមចំនួន 0១កញ្ចប់ (មិនទាន់ថ្លឹងទម្ងន់) ។៣/-ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ។៤/-ថង់សំរាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន។៥/-ដាវសាំម៉ូកែច្នៃចំនួន 0១ដើម ។៦/-ទូរហ្គេមបាញ់ត្រីចំនួន 0៨គ្រឿង ។
បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌកំពុងសួរនាំចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

ចែករំលែកអត្ថបទ