Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ចាប់ចោរឆក់ទូរស័ព្ទដៃវ័យក្មេងម្នាក់ប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក​២នាក់​ត្រូវប្រជាពល​ រដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេធ្វើសកម្ម​ភាព​ឆក់ទូរសព្ទ័ដៃពីស្ត្រីម្នាក់បានសម្រេច​ រួចព្យាយាមជិះម៉ូតូគេច

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាល​ពីវេលាម៉ោង០១និង​៤០នាទីរំលងអាធ្រាត្រ​ចូលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់​អង្រែក្រោម​ ខណ្ឌមានជ័យ​។

បើតាមសម្ដីស្ត្រីរងគ្រោះបានប្រាប់ថា​ មុន​ពេលកើត​ហេតុ​ រូបគាត់បានដកទូរស័ព្ទតេ​ទៅបងប្អូន​ ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ​ហុងដា សង់ប៊ិច ពណ៌ខ្មៅពាក់ស្លាកលេខ​ ភ្នំពេញ1BK-5702​ ជិះមកពីក្រោយរួច​បានធ្វើសកម្មភាព​ ឆក់ទូរស័ព្ទដៃរបស់គាត់បានសម្រេច រួចនាំគ្នាជិះគេចខ្លួន​ តែត្រូវប្រជាពលរដ្ឋ​ ឃើញហេតុការជួយដេញតាមរហូត​មកដល់ផ្លូវលេខ៣០៦ ក្នុងសង្កាត់បឹងកេងទី១​ ខណ្ឌបឹងកេង​ ទើបចាប់បានម្នាក់ប្រគល់ឲ្យ​សមត្ថកិច្ច​ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាល​បឹងកេងកងទី១​ ចំណែកបក្ខពួកគេម្នាក់ទៀត​បានរត់គេចខ្លួនបានស្រមោល​ ។

ប្រភពដដែលបានបន្តថា​ បន្ទាប់ពីនគរបាល​ប៉ុស្តិ៍​បឹងកេងកងទី១បានសួរនាំនិងធ្វើកំណត់​ហេតុរួច​ ក៏ប្រគល់អោយទៅនគរបាល​ប៉ុស្តិ៍ចាក់អង្រែ​ក្រោម​ចាត់ការបន្តតាមច្បាប់ព្រោះ​ជាទឹកដីកើតហេតុ​ ។

បច្ចុប្បន្ន​ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច​ នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមកសាងសំណុំរឿងបញ្ជូនទៅ​ អធិការដ្ឋានខណ្ឌមានជ័យ​ ចាត់ការតាមនិតិវិធីច្បាប់​ និងបាន​ ប្រគល់ទូរសព្ទ័​ជួនជនរងគ្រោះវិញ។​ ដោយជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន​ សមត្ថកិច្ច​ កំពុងធ្វើការស្រាវជ្រាវតាម​ចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕

ចែករំលែកអត្ថបទ