Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

នារីវ័យក្មេងម្នាក់ជិតដល់ថ្ងៃការជិះម៉ូតូបុកគ្នាស្លាប់ចោលកូន​កំលោះ

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ជិតដល់ថ្ងៃចូលរោងការហើយ​ជួបគ្រោះចរាចរណ៍ស្លាប់ចោលគួរដណ្ដឹងទាំងវ័យ​ក្មេង​ ៖​ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលា​ម៉ោង​០៦និង២៥នាទីព្រឹកថ្ងៃទី២២ខែកុម្ភៈ​ ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវលេខ​១៩៦២ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថានារីរងគ្រោះមាន​ឈ្មោះ កង ភារម្យ អាយុ២៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅភូមិ​ច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។​ ចំណែកយុវជន​ ខាងម៉ូតូលេតមានឈ្មោះ​ ផាន សាវនា អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រងរបួស​ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក​ ហុង​ ដា​ ​ឌ្រីម​សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-3318 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ​១៩៦២ទិសដៅ​ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបាន​ វ៉ាជែងរថយន្តក្រុង តែមិនផុតក៏ជ្រុលទៅបុកម៉ូតូលេត១គ្រឿងទៀត​​ពេញទំហឹង​ដែលបើកបញ្ចាសទិសគ្នា​ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ​ បណ្ដាលឲ្យនារីរងគ្រោះស្លាប់បាត់បង់ជីវិតគួរឲ្យ​អាសូរ​ ។ ដោយឡែកយុវជនខាងម៉ូតូលេតរបួសធ្ងន់​ ។
បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារសាច់ញាតិនារីរងគ្រោះបានមកដល់ស្រែកទ្រហោយំទាំងក្តីអាល័យ នឹងបង្ហូទឹកភ្នែករៀប​ រាប់ទាំងអួលដើមទ្រូងប្រាប់អ្នកសារព័ត៌មានថានារីរងគ្រោះ​ជិតដល់ថ្ងៃចូលរោងការហើយមិនសំស្លាប់សោះ​ ។

ក្រោយមកសមត្ថកិច្ច​ បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសាេយកទៅធ្វើបុណ្យតាមប្រពៃណី​និងធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយ​តាមច្បាប់នៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ