Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យ៤នាក់បន្ទាប់ពីលួចសម្ភារៈប្រជាពលរដ្ឋ

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវកម្លាំង​នគរបាលប៉ុស្ដិ៍នចាក់អង្រែលើ​ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចសម្ភារៈប្រជាពលរដ្ឋ
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាល​ពី​វេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ នៅចំណុច​មុខអគ្គីសនីទី២តាមបណ្ដោយផ្លូវជាតិលេខ២​ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យទាំង​៤នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី១/ ឈ្មោះ សុខ ផល្លាត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ។ ទី២ /ឈ្មោះ សៅ សុវណ្ណពិទូ ភេទប្រុស អាយុ ២៣ឆ្នាំ កម្មករសំណង់ ។ ទី៣ / ឈ្មោះ សន ខយ ភេទប្រុស អាយុ ១៥ឆ្នាំ កម្មករសំណង់ ។ និងទី៤ / ឈ្មោះ គង់ ចាន់ឌី ហៅបុត្រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង៤ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តទៀតថា មុននិងឈានដល់​ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ គឺ កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការល្បាតក្នុងមូលដ្ឋានជាប្រចាំ ខណៈនោះក៏ប្រទះឃើញជនសង្ស័យ០៣នាក់កំពុងតែបណ្ដើរកង់ដឹក តុ កៅអី ឡើងស្រពីងស្រពោង​ ដោយមាន​ការសង្ស័យក៏ឃាត់ឲ្យឈប់និងសួរនាំ ទើបដឹងថា ពួគេបានលួចពីផ្ទះប្រជាពលរដ្ឋក្បែរៗនោះ ។
ក្រោយពីដឹងថាពួកគេលួចសម្ភារៈប្រជាពលរដ្ឋ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើដើម្បីសួរនាំបន្ថែមរហូតឈាន​ ដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីសួរនាំបន្ត និងកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែកអត្ថបទ