Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

អាសូរ​! បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាក​បុកអូសជាច្រើនម៉ែត្រស្លាប់គួរឲ្យសង្វេក

ភ្នំពេញេ៖ បុរសម្នាក់​ ត្រូវរថយន្តមិនម៉ាកបើក​បុក​ អូសជាច្រើន​ ម៉ែត្របណ្ដាលឲ្យស្លាប់យ៉ាង​ អាណោច​ អធម៌
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើត​ឡើងកាលពី​ ម៉ោង១២និង២០នាទី​ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩​នៅតាម​ បណ្ដោយ​ ផ្លូវជាតិលេខ៤​ ត្រង់ចំណុចខាងលិច​ កន្លែងលក់សាច់ក្រក​ ជាង​២០ម៉ែត្រ​ ស្ថិតក្នុងភូមិ​គល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។

សពបុរសរងគ្រោះ​ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​-ជិះម៉ូតូម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាក​លេខ ភ្នំពេញ1AT-5468 ។ ភិនភាគជនរងគ្រោះមាន​ សំបុលខ្មៅស្រអែម កំពស់ ប្រហែល​១​ម៉ែត្រ៦០ ពាក់អាវយ៉ឺតពណ៌ខ្មៅដៃខ្លី ស្លៀក​ខោសាច់ក្រណាត់ពណ៌ប្រផេះ និង នៅលើ​ដងខ្លួនមានចាក់សាក់ជាច្រើនកន្លែង។

បើតាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យ​ដឹងថា​​ មុនពេលកើតហេតុគេបានឃើញ​រថយន្តមួយគ្រឿងមិនចាំម៉ាកបើកតាមបណ្តោយផ្លូវជាតិលេខ៤​ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន​ ​ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្ថានភាពផ្លូវ​ ងងឹតមិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុកបុរសម្នាក់ ដែល​កំពុងជិះម៉ូតូទិសដៅបញ្ច្រាស់គ្នាពេញទំហឹងអូសជាច្រើនម៉ែត្រ​ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនិងកន្លែងគួរឲ្យរន្ធត់​ ។
ប្រភពបន្តថា​ បន្ទាប់ពីកើតហេតុរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ​ បែជា​បន្ថែមល្បឿនបើកគេចបាត់ស្រមោលដោយសុវត្ថិភាព​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាន​ចុះមកធ្វើ កំណត់ហេតុរួចឲ្យរថយន្តដឹកសព​ជនរងគ្រោះយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីស្រាវជ្រាវស្វែងរកសាច់ញាតិមកយក​ទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូសមត្ថកិច្ចបាន វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូលដើម្បីរងចាំក្រុមគ្រួសា​រមកទទួលយក​ទៅវិញ៕