Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ឆេះអាគារឈូកទិព្វជាន់ទី៧​ ស្លាប់២នាក់​ម្ដាយនិងកូន

ភ្នំពេញ​៖​ អគ្គិភ័យឆាបឆេះ​ អាគារឈូកទិព្វជាន់ទី៧​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជា​ច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង​៣​និង២០នាទីទាប់ភ្លឺថ្ងៃទី១១ខែធ្នូ​ឆ្នាំ២០១៩​ នៅ​ផ្លូវលេខ២៣៤​ សង្កាត់ផ្សារដេីមគរ​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពពីសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញ​មានអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅនៃអាគារឈូកទិព្វជាន់ទី៧​ ដែលជាជាន់លេី​បង្អស់​សម្រាប់បុគ្គលិកស្នាក់នៅ បង្កឲ្យមាន​ការភ្ញាក់ផ្អេីលនិងបានរាយការណ៍ទៅសមត្ថកិច្ចហៅ​រថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍​ជួយបាញ់ពន្លត់។
សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងហេតុការគ្រោះអគ្គិភ័យខាងលេីកម្លាំងជំនាញបានប្រេីប្រាស់រថយន្តបាញ់ទឹកចំនួន១៤គ្រឿងទេីបអាចគ្រប់​គ្រងបានទាំងស្រុង។
សមត្ថកិច្ចបានបញ្ជាក់ថា​ នៅក្នុងហេតុការគ្រោះអគ្គិភ័យនេះបានសម្លាប់មនុស្សចំនួន​២នាក់ម្តាយនិងកូន​ ចំពោះមូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយទេ​ ជំនាញនិងធ្វើការស្រាវជ្រាវបន្ត​ ៕

ចែករំលែកអត្ថបទ