Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់ព្រះអើយ!! រថយន្ត២គ្រឿងបុកគ្នាធ្លាក់ប្រឡាយទឹកស្អុយស្លាប់មនុស្ស៣​នាក់និង២នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ ហេតុការណ៍គ្រោះចរាចរណ៍គួរឲ្យរន្ធត់មួយបាន​បង្ក​ឲ្យមានមនុស្ស៣នាក់បានស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់​៖​ គ្រោះថ្នាក់គួរឲ្យរន្ធត់​នេះបានកើតឡើងកាលពីវេលា​ម៉ោង៥​និង៣០នាទីភ្លឺ ថ្ងៃទី០៦ខែមិនាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ខាងលិចកន្លែង​លក់សាច់ក្រកអាំងកំបូល ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្លាប់ទាំង៣នាក់និងអ្នករងរបួស២នាក់ទៀតមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅ​មុនពេលកើតហេតុរថយន្តដឹកដែកពណ៍ខៀវពាក់ស្លាក​លេខ​ព្រះសីហនុ4A-1444 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤​ទិសដៅពីកើតទៅលិច ចំណែករថយន្តកាមរីឆ្លាមរីពណ៍ប្រផេះពាក់ស្លាកលេខភ្នំពេញ2H-2239 បើកបញ្ច្រាស់គ្នាទិសដៅពីលិចទៅកើត​ ខណៈមកដល់ត្រង់ចំណុចកើតហេតុ សង្ស័យរថយន្តកាមរីឆ្លាមវ៉ាជែងរថយន្តផ្សេង មិនប្រយត្ន័ក៏​ជ្រុលទៅបុកជាមួយរថយន្តដឹកដែកពេញទំហឹងបណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយទាំង២គ្រឿង ។ហើយរថយន្តដឹកដែកបានបុកដើមឈើ១ដើមរលើងគល់ដួលរលំរាបដល់ដី រីឯកាប៊ីនរថយន្តត្រូវបានដែកបុកផ្ទប់ខ្ទេច​ បណ្ដាលឲ្យអ្នក​បើកបរស្លាប់ក្នុងគនរដែក។​ ចំណែករថយន្តកាមរីឆ្លាមខូចខាត​ទាំងស្រុង​ ធ្វើអោយអ្នកបើកបររបួសធ្ងន់និងអ្នករួមដំណើរ២​នាក់​ស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ច​ មូលដ្ឋាននិងជំនាញបាន​ទៅដល់និងបានជួយអន្តរាគមន៍ទាញយកសពចេញនិងបាន​ធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទាំងអស់យកទៅក្រុម​គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក
រថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចជំនាញវាស់វែងយកទៅ​រក្សាទុក​នៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ៕