Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

វាយប្លន់យកម៉ូតូ២០២០ពីយុវជនពីរនាក់បាន​សម្រេច​ រួចនាំគ្នាទៅសំងំលាក់ខ្លួនក្នុងផ្ទះសំណាក់យីហោ​ (៣៤២​ )ត្រូវសមត្ថកិច្ចចាប់វាយខ្នោះមួយសំបុក

ភ្នំពេញ៖​ ជនសង្ស័យមួយក្រុមជិះម៉ូតូដេញវាយយុវជន២នាក់ប្លន់​ យកម៉ូតូហុងដាឌ្រីម​២០២០​ បានសម្រេច​រួចនាំគ្នាជិះទៅលាក់ខ្លួន​នៅផ្ទះសំណាក់​ (៣៤២)​ មុខផ្សារ សុវណ្ពា តេក្រោយមកត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់​បាន៦នាក់
ហេតុការណ៍នេះបានកើតឡើងកាលវេលា​ម៉ោង​១០និង៣០យប់ថ្ងៃទី២១ខែកម្ភៈ​ ២០២០​នៅ​ចំណុចគល់ស្ពានអាកាសក្បាលថ្នល់​តាម​ បណ្ដោយផ្លូវព្រះរោត្តម ស្ថិតក្នុងសង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

យុវជនរងគ្រោះមានឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងឈើ ស្នាក់ នៅបឹងត្របែក ខណ្ឌចំការមន។​ មានស្រុក​កំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយម៉ូតូដែលជនសង្ស័យវាយ​ប្លន់យកទៅម៉ាកហុងដា​ ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល​1AH-9763 ។

យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុន​ពេលកើតហេតុ​ ខ្លួននិងមិត្តភក្គ័​៦ទៅ​៧​នាក់បានចូលផឹកសុីនៅក្នុងហាងផឹកសុីមួយកន្លែង​បន្ទាប់មករូបគេនិងមិត្តភក្គ័ម្នាក់បានជិះ​ម៉ូតូចេញមកមុន​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមទិសដៅពីជើងទៅ​ត្បូង​ ខណៈមកដល់ចំណុចស្តុបចំការមនស្រាប់​តែជនសង្ស័យមួយក្រុមមានគ្នា៦នាក់​បានជិះម៉ូតូ៣គ្រឿងមកដេញវាយ​ រហូតដល់ចំណុច​ គល់ស្ពានអាកាសក្បាលថ្នល់​ខ្លួនបាន​ដួលម៉ូតូ​ ។​ ជនរងគ្រោះបន្តថា​ ខណៈ​ដែលដួលម៉ូតូនោះខ្លួននិងមិត្តភក្គ័ភ័យ​ពេកក៏បាន​នាំគ្នា​រត់ចោលម៉ូតូ​ ធ្វើអោយក្រុមជនសង្ស័យឃើញ​ឱកាសល្អក៏បានលើកម៉ូតូរបស់ខ្លួនជិះគេច​បាត់ស្រមោល​ ។

បន្ទាប់ពីកើតហេតុជនរងគ្រោះកបានទៅ​ដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៏នគរបាលរដ្ឋាល​ទន្លេបាសាក់​ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគ​មន៏​ ស្វែងរកម៉ូតូរបស់ខ្លួន​ សមត្ថកិច្ចក្រោយទទួលបណ្ដឹងភ្លាមបានស្រាវជ្រាវនិងកំណត​មុខសញ្ញា​ និងឈានទៅដល់ចាប់ក្របួចបាន​ទាំងសំបុកនៅក្នុងផ្ទះសំណាក់​ យីហោ​៣៤២​ចំណុចមុខផ្សារ សុវណ្ពា បាន៤នាក់និងតាមចាប់បានជាបន្តបន្ទាប់បាន២នាក់ទៀត។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនរួមមាន៖​ ទី១-មានឈ្មោះ ទូច ឃួន ភេទប្រុស អាយុ១៩ឆ្នាំ
ទី២-មានឈ្មោះ សើរ កដ្ដា ភេទប្រុស អាយុ១៥ឆ្នាំ
ទី៣-មានឈ្មោះសើរ ចាន់ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ
ទី៤-ឈ្មោះ ចន្ថា វិឆ្ឆិកា ភេទប្រុស ១៧ឆ្នាំ
ទី៥-មានឈ្មោះ នន រតនា ភេទប្រុសអាយុ​២២ឆ្នាំ
ទី៦-មានឈ្មោះ សុខា វីរៈបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ ចំណែកវត្ថុតាងចាប់យកមានម៉ូតូ​ជិះធ្វើសកម្មភាពចំនួន៣គ្រឿងទី១ម៉ាក​ហុងដា​ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ​កំពង់ចាម1T-1445 ។
ទី២ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាក​លេខ កំពង់ចាម1D-9549និងមួយគ្រឿងទៀតមិនចាំស្លាកលេខ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់រួមទាំងវត្ថុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួន​ទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ