Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់លោកអើយ!គ្រោះថ្នាក់ចរាចរណ៍ស្លាប់១គ្រួសារ​នៅស្រុកកំពង់ត្របែក

ព្រៃវែង៖​ យ៉ាងហោចណាស់​ មនុស្ស១គ្រួសារមានគ្នា៦​នាក់​បានស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិង​រថយន្តក្នុងទិសដៅបញ្ច្រាសគ្នា។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលា​ម៉ោង​១១យប់ថ្ងៃទី២៨ខែមករាឆ្នាំ២០១៩​នៅលើផ្លូវជាតិ​លេខ​១​ ចន្លោះគីឡូម៉ែត្រលេខ៩១,៩២ចំណុចភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ ។

លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានប្រាប់ ឲ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយរថយន្តបែន១គ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទ4.9457 បើកបរ​មិនស្គាល់ឈ្មោះ(គេចខ្លួនបាត់)។
លោកបន្តថា​ រថយន្តបែនបើកបរក្នុងទិសដៅពីកើតទៅលិច​លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AI.8096 ជិៈគ្នា៦នាក់ ក្នុងទិសដៅពីលិចទៅកើត យ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តហាយលែនឌ័រនិងរថយន្តបែន​ប៉ើងក្រឡាប់ធ្លាក់មកខាងត្បូងផ្លូវជាច្រើត្រឡប់ ស្លាប់ភាគី​រថយន្តហាយលែនឌ័រ ទាំងអស់សរុប៦នាក់។

ជនរងគ្រោះដែលស្លាប់រួមមាន៖​ទី១ឈ្មោះ ប៉ែន សៅសុម៉េតធា​ ភេទប្រុសអាយុ២៨​ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលថ្កូវនៃអធិការដ្ឋានស្រុកកំពង់ត្របែក ជាអ្នកបើកបរស្លាប់។
២ឈ្មោះ ឃីម គា ភេទប្រុសអាយុ៥០ឆ្នាំជាឪពុកឈ្មោះ ប៉ែន សៅសុម៉េតធាស្លាប់។
៣ឈ្មោះ ឌី វណ្ណះ ភេទប្រុសអាយុ១ឆ្នាំកន្លះជាកូនស្លាប់។
៤ឈ្មើ សាក់ វណ្ណី ហៅក្តាម ភេទប្រុស អាយុ១៨ឆ្នាំជាកូន​ស្លាប់។
៥ ឈ្មោះ មោគ សុភាព ភេទ ស្រី អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធឈ្មោះ ឃីម គា ស្លាប់។
៦ឈ្មោះ ឡាយ ស្រីណិច ភេទស្រីអាយុ២៤ឆ្នាំជាកូនស្លាប់។​ អ្នកទាំងអស់គ្នាជាគ្រួសារតែមួយ រស់នៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង និងធ្វើកំណត់​ហេតុប្រគល់​​សពឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វេី​បុណ្យតាមប្រពៃណី។ ដោយឡែកតៃកុងរថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន​ ។
រីឯរថយន្តទាំងពីរនគរបាលកំពុងចាត់ចែងយកមករក្សាទុក​នៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែកអត្ថបទ