Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករុឺម៉កម៉ូតូស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូស្មាសបុកជាមួយរុឺម៉កម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់​ស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ​​ កាលពី​វេលាម៉ោង​៧យប់​ ថ្ងៃទី​២៨​ ខែ​មករា​ ឆ្នាំ​២០១៩​ ទុលមុខនិង​ក្រុមហ៊ុន​ ម៉ាសាដេស​ ផ្លូវ​៣០ម៉ែត្រ​ ភូមិ​ទួល​រការ​ សង្កាត់ចាក់​អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។
​ សពជនរងគ្រោះ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយទេ​ គ្រាន់តែដឹងថា​ វ័យប្រហែល​២៥ឆ្នាំ​ ជិះម៉ូតូ​ម៉ាក់​ ស៊ុយសុគី​ ស្មាស​ សេរីឆ្នាំ​២០០៥​ ពណ៌ខ្មៅ​ គ្មាន​ស្លាកលេខ​ ។ ដោយ​ឡែក​អ្នកបើក​រុឺម៉ក​ម៉ូតូ​មានឈ្មោះ​ ពន​ ភេទប្រុស​អាយុ២២​ឆ្នាំ​ មុខរបរ​ រត់រុឺម៉ក​ស្នាក់នៅ​ភូមិក្រាំងយ៉ូវ​​ ស្រុកស្អាងខេត្តកណ្តាល ។

បើតាម​ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុន​ពេលកើតហេតុ​ គឺ​មានម៉ូតូ​សណ្តោង​រុឺម៉ក​ដឹក​បន្លែ​មួយគ្រឿង​ ជិះ​គ្នា​៤នាក់​ ក្នុង​នោះ​មាន​ស្ត្រីម្នាក់​ ដោយបានបើក​ដឹកបន្លែ​ពី​ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ មក​បោះ​ឲ្យមូយ​នៅ​ផ្សា​រ​ដើម​គរ​ ដោយ​បាន​ធ្វើដំណើរតាម​ផ្លូវ​៣០ម៉ែត្រ​ ក្នុងទិសដៅ​ ពី​ កើត​ទៅលិច​ លុះ​មកដល់ចំនុច​កើតហេតុ​ ក៍ស្រាប់តែ​ មានបុរស​ជន​រងគ្រោះ​ដែល​ស្លាប់​ ជិះម៉ូតូម្នាក់ឯង ​និងធ្វើដំណើរតាម​ផ្លូវ​៣០ម៉ែត្រ​ ទិសដៅ​បញ្ច្រាស់ទិស​គ្នា​ ក្នុង​ល្បឿនលឿន​ និងវ៉ាជែង​គេ​ឯង​ពេញ​ផ្លូវ​ ជ្រុល​ចូល​ផ្លូវ​ម្ខាងទៀត​ ហើយក៏បុក​និង​រុឺម៉ក​ម៉ូតូ​ដឹកបន្លែយ៉ាង​ពេញទំហឹង​ បណ្តាលឲ្យជនរងគ្រោះ​ជិះម៉ូតូ​ ហោះ​ផ្លោង​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ ធ្វើឲ្យរបួស​រយះ​ចង្ការ​ និង​ផុង​ក្រលៀន​ខាង​ឆ្វេង ។ ហើយ​ភ្លាមៗនោះដែរ​ ជនរងគ្រោះ​ ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​មកដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីពេទ្យ​កាល់ម៉ែត្រ​ តែពេល​ជិះ​ដល់​ពាក់កណ្តាល់ផ្លូវ​ ជនរងគ្រោះ​ក៍​បានដាច់​ខ្យល់​ស្លាប់​តែម្តង​ ។ ដោយ​ឡែក​ខាងម៉ូតូ​ សណ្តោង​រម៉ក​ មនុស្ស​រងរបួស​ រលាត់ដៃរលាត់ជើង​តិចតួច​ ចំនែក​អ្នកបើកបរម៉ូតូ​ ​ ក៍​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅប៉ុស្តិ​នគរបាល​ចាក់​អង្រែក្រោម​ផងដែរ ។

ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ច​ជំនាញចរាចរណ៍​ខណ្ឌ​មាន​ជ័យ​ បានចុះ​ទៅ​កន្លែង​កើតហេតុ​ រួចហើយ​ក៍បាន​ទំនាក់​ទំនង​ ទៅជំនាញ់​ចរាចរណ៍​ក្រុង​ឲ្យចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ ព្រមទាំង​អ្នក​បើក​រុឺម៉ក​ទៅកាន់ការិយាល័យ​ចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះ​ ត្រូវសមត្ថកិច្ច​យកទៅ​តម្កល់​ទុក​នៅ​វត្ត​ចាក់​អង្រែ​ក្រោម​ ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​មកទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ៕

ចែករំលែកអត្ថបទ