Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ចាប់បានហើយឃាត.ករដៃឆៅដែលចាក់ស្លាប់មិត្តភក្ដ័កាលពីយប់ថ្ងៃទី១៣ខែវិច្ឆិកា

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការខណ្ឌដង្កោបានអោយដឹងថា​ ជនសង្ស័យដែលចាក់ស្លាប់បុរសប្រជាការ​ពារ​ភូមិតាឡី​ ចំនួន៣កាំបិតបណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី នោះពេលនេះ​ កម្លាំងសមត្ថកិច្ច​ នគរបាលខណ្ឌ​ ដង្កោ​ ស្រាវជ្រាវចាប់ខ្លួនបាន​ហើយ​ កាលពីវេលាម៉ោង១១និង​១០នាទីព្រឹក​ថ្ងៃទី១៥ខែ​វិច្ឆិកាឆ្នាំ២០១៨នេះ​ នៅចំណុចភូមិសំបូរ​ សង្កាតដង្កោ​ ។

ជនសង្ស័យដែលជាឃាតក​ មានឈ្មោះ​ ថាច់​ សួ​ ភេទប្រុស​អាយុ៤៦ឆ្នាំស្នាក់នៅភូមិខ្វា​ សង្កាត់ដង្កោ​ ដង្កោ​ ។ ចំណែក​ជនរងគ្រោះមានឈ្មោះ​ កេត ស៊ីថា អាយុ៥២ឆ្នាំមុខរបរ ប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡី សង្កាត់​ដង្កោខណ្ឌដង្កោ ។

គួរំលឹកថា៖​ កាល​ពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១៣​ខែវិច្ឆិកាឆ្នាំ២០១៨​ ជនសង្ស័យនឹងរងគ្រោះបានផឹកសុីជាមួយគ្នានៅហាងមួយកន្លែងតាមបណ្តោយផ្លូវព្រៃ​ស​ ហើយពេលផឹកស្រវឹងក៏បានទាស់សម្តីគ្នា​តិចតួចរឿងរកសុីដីធ្លី​ រហូតដល់ម៉ោង១១យប់​ ក៏បបួលគ្នាទៅផឹកបន្តទៀត​នៅផ្ទះជនរងគ្រោះ​ ប៉ុន្តែពេលជិះដល់កណ្តាលផ្លូវ​ ត្រង់ចំណុច​ ភូមិជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោ​ ជនសង្ស័យក៏ស្ទាក់យកកូនកាបិតចាក់ទៅលើជនរងគ្រោះចំនួន៣កាំបិត​បណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរ​ពេទ្យ​ ចំណែកជនសង្ស័យបានរត់គេចខ្លួន​បាត់បន្ទាប់កើតហេតុ។

លោកវរៈសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការខណ្ឌដង្កោបានអោយដឹងថា​ ចំពោះមូលហេតុដែលឈានដល់ការចាក់​សម្លាប់ជនរងគ្រោះគឺផ្តើមចេញពីទំនាស់រឿងទិញលក់ដី​ ហើយមុនពេលកើតហេតុជនរងគ្រោះបានស្ទុះទៅវៃជនសង្ស័យ​ ទើបធ្វើអោយជនសង្ស័យការពារខ្លួនទាញ​កូនកាំបិតចាក់ទៅលើជនរងគ្រោះចំនួន៣កាំបិតតែម្តង​ នេះបើតាមការសារភាពរបស់ជនសង្ស័យ។
លោកអធិការបានបន្តថា​ ក្រោយចាប់ខ្លួនជនសង្ស័យភ្លាមៗត្រូវបានបញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំ​ពេញ​ដើម្បីចាត់ការបន្តតាមនិតីវិធី​ ៕

ចែករំលែកអត្ថបទ