Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ជាបន្តបន្ទាប់ទៀត ពាក់ព័ន្ធករណីកាច់សោរលួចយកម៉ូតូ​ និងទទួលផលចោរកម្ម​ មួយសំបុក នៅក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ សហការណ៍ជាមួយផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំដោយ​លោក វរសេនីយ៍ទោ​ ដា​ ចំរើន​ អធិការនៃអធិការដ្ឋាននគរបាល​ក្រុងសៀមរាប និងលោកវរសេនីយ៍ទោនួន​ សក្តិ័ ចំរើន​រិទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​បានធ្វើការឃាត់ជនសង្ស័យឈ្មោះ វ៉ាន់ សៀម ហៅវ៉ា​ ភេទប្រុស​ អាយុ១៨ឆ្នាំ មុខរបរជាងធ្វើសោរ មានទីលំនៅបច្ចុប្បន្ន ភូមិជ្រាវ​ សង្កាត់ជ្រាវ​ ក្រុងខេត្តសៀមរាបយកមកសាកសួរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០កន្លងទៅ នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ពន្ធ័ករណីប្រើប្រាស់ម៉ូតូខុសប្រក្រតី និងគ្មានឯកសារសំគាល់យានយន្ត​យកមកធ្វើការសាកសួរ។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថា​ រូបគេបានទិញម៉ូតូមួយគ្រឿងនេះ ពីឈ្មោះ​ ឈិត ស៊ីញ ភេទស្រី​ អាយុ៣៩ ឆ្នាំ​ មុខរបរមេផ្ទះ​ និងប្តីឈ្មោះ ទេព សាភាព ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនិងគោយន្ត​ រស់នៅភូមិដៃអាវ​ ឃុំស្រែណូយស្រុកវ៉ារិន​ ខេត្តសៀមរាប​ក្នុងតំលៃ៣០០ដុល្លា ។

យោងតាមចម្លើយសារភាពរបស់ជន​សង្ស័យខាងលើ និងដោយមានការដឹកនាំបញ្ជារ​ផ្ទាល់​ពី​ លោកឧត្តមសេនីយ៍ទោ ទិត្យ​ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ នៅថ្ងៃទី១៩ខែធ្នូ​ ឆ្នាំ២០២០​ វេលាម៉ោង៩និង០០នាទីព្រឹក​ កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប​ សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប​ និង កម្លាំងនគរបាល​នគរបាលស្រុកវ៉ារិន​ បានបន្តចុះទៅដល់ផ្ទះរបស់ឈ្មោះ​ ឈិត​ សុិញ និងឈ្មោះទេព សាភាព ដែលត្រូវជាប្ដីប្រពន្ធ នាំយកមកធ្វើការសាកសួរ ហើយជនសង្ស័យក៏បានសារភាពថាម៉ូតូមួយគ្រឿងខាងលើនេះរូបគេពិតជាបានលក់ទៅឲ្យឈ្មោះ វ៉ាន់​ សៀម ហៅវ៉ា ពិតប្រាកដមែន ដោយម៉ូតូមួយគ្រឿងនេះ​ ពួកគេបានទិញពីឈ្មោះ ទី​ ណាក់​ ហៅឡូញ ភេទប្រុស​ អាយុ៣៥ឆ្នាំ​រស់នៅភូមិសំរោង​ ឃុំលាងដៃ ស្រុកអង្គរធំ​ ខេត្តសៀមរាប​ និងឈ្មោះ វឿន លន​ ភេទប្រុស​ អាយុ៣០ឆ្នាំ រស់នៅភូមិ ដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នកយកមកលក់ឲ្យខ្លួនដោយគ្មានឯកសារសម្គាល់យានយន្តទេ​ គឺរូបខ្លួនបានទិញក្នុងតម្លៃ២០០ដុល្លារ ហើយជនសង្ស័យពីរនាក់ប្ដីប្រពន្ធរូបនេះបានឆ្លើយសារភាពបន្ថែមទៀតថាកន្លងមករូបខ្លួនធ្លាប់បានទិញម៉ូតូពីឈ្មោះទី​ ណាក់ ហៅឡូញ​ និងឈ្មោះ​ វឿន​ លន ចំនួន០៦ គ្រឿងផ្សេងទៀត ដែលមានម៉ាកហុងដាឌ្រីមចំនួន០៥គ្រឿង​ និងម៉ាក់ស៊ុយស៊ូគីនិចចំនួន០១គ្រឿង​ ហើយរូបខ្លួនបានលក់ម៉ូតូទាំងនោះឲ្យទៅប្រជាពលរដ្ឋនៅតំបន់នោះអស់ទៅហើយ​ ប៉ុន្តែមុនពេលលក់ដូរជនសង្ស័យទាំងពីរនាក់​ បានធ្វើការដោះដូរស្លាកលេខម៉ូតូពីម៉ូតូមួយទៅម៉ូតូមួយទៀតអោយខុសទ្រង់ទ្រាយដើមរបស់ម៉ូតូ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ឬប្រជាពលរដ្ឋ មិនអាចមើលដឹងថាជាម៉ូតូដែលបានមកពីការប្រព្រឹត្តបទល្មើសអំពើលួច​ ។

យោងដោយតាមចម្លើយសារភាពខាងលើកម្លាំងនគរបាលជំនាញយើង បានធ្វើការស្រាវជ្រាវ​ និងដកហូតម៉ូតូជាវត្ថុតាងបានចំនួន០៦គ្រឿងមកវិញ​ មករក្សាទុកដើម្បីបើកការស្រាវជ្រាវ​ ក្នុងនោះមានម៉ូតូចំនួន៤ គ្រឿង​ មានក្នុងបណ្តឹងរបស់ប្រជាពលរដ្ឋ ជាជនរងគ្រោះ។

បន្ទាប់មកនៅវេលាម៉ោង១៨:០០នាទី ថ្ងៃខែល្ងាចឆ្នាំដដែល យើងបានបន្តធ្វើការនាំខ្លួន ជនសង្ស័យឈ្មោះ​ វឿន លន​ មកធ្វើការសួរនាំ ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានចូលរួម បើកម៉ូតូឌុបឈ្មោះ ទី ណាក់ ហៅឡូញ ធ្វើសកម្មភាព លួចម៉ូតូ​ របស់ប្រជាពលរដ្ឋដែលមានចំនួនដូចខាងលើពិតប្រាកដមែន​ ។ ដោយឡែកជនសង្ស័យឈ្មោះ ទី ណាក់ ហៅឡូញ សព្វថ្ងៃកំពុងជាប់ពន្ធនាគារខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើ លួច (កាច់សោរ.កម៉ូតូ) កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា​ ឆ្នាំ២០២០ ស្ថិតនៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២០ ។

ជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាង ត្រូវកម្លាំងនគរបាលជំនាញយើង​ ធ្វើការឃាត់ខ្លួនបាន និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ចំណាត់ការតាមនីតិវិធីច្បាប់៕