Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

ចេញពីបុណ្យសង្ស័យស្រវឹងជិះម៉ូតូបុករថយន្តពីក្រោយបោកក្បាលស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ ៖ បុរសម្នាក់ប្រហែលជាស្រវឹងជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់​ គួរឲ្យអាសូរ​ ៖​ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីយប់​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ​នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិលសង្កាត់ក្បាលកោះ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ឆែម ម៉ូលី អាយុ៣៩ឆ្នាំមុខរបជាងសំណង់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ​ពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-9068​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន​ ខណះមក​ដល់​ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូជនរងគ្រោះបាក់ក​ រងការខូចខាតយ៉ាងដំណំ ឯម្ចាស់ម៉ូតូបោកក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោចអធម៌។​ ចំណែក​រថយន្តបន្ថែមល្បឿនគេចបាត់ស្រមោល​ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ច​ យកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌច្បារអំពៅ រង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ៕