Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មុខ​សញ្ញា​ជួញដូរ​នូវ​គ្រឿងញៀន

ខេត្តកណ្តាល៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ធ្វើការ​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​១២​និង​៣០ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៩ ខែ ០៤ ២០១៨ ចំណុច​លើ​ផ្លូវ​១១៥ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

-ឈ្មោះ សំ តាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​លំនៅ​ភូមិ​ព្រែកថ្មី សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ ក្រុង​ភ្នំពេញ មុខរបរ​មិន​ពិត​ប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាង​ចាប់​យក​រួមមាន​ម្សៅ-ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ខុសច្បាប់ (​មេ​តំហ្វេតាមីន​ម៉ា​ទឹកកក) ចំនួន​៣​កញ្ចប់ (​ធំ​មួយ+ល្មម​មួយ+តូច​មួយ) នឹង ម៉ូតូ​​១​គ្រឿង​ម៉ាកc125ពណ៌​ខ្មៅ សេរី ២០១៧ ឡើង​តែម ២០១៨ គ្មាន​ស្លាក​លេខ-ទូរសព្ទ​ចំនួន​២​គ្រឿង (ម៉ាកSamsungមួយ​គ្រឿង+ម៉ាកLGមួយ​គ្រឿង)។

នគរបាល​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាង​លើ-គឺ​កម្លាំង​នៃ អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ បាន​ចេញ​ល្បាត​ក៏​ឃើញ​ជន​សង្ស័យ​ឈប់​ម៉ូតូ​ដើម្បី​ចាក់​សាំង ហើយ​ម៉ូតូ​គ្មាន​ស្លាក​លេខ ទើប​កម្លាំង​យើង​ធ្វើការ​សាកសួរ​និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន ៣ កញ្ចប់​លាក់​ទុក​នៅ​ក្នុង​ហោប៉ៅ​ខោ ហើយ​ក៏​ឃាត់​ខ្លួន ព្រមទាំង​វត្ថុ​តាង​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ តែម្តង ដើម្បី​សួរនាំ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់។

សូម​ជម្រាប​ថា បើ​តាម​ចម្លើយ​សារភាព ជនសង្ស័យ​បាន​និយាយ​ថា៖ ថ្នាំញៀន (៣​កញ្ចប់​នេះ) គឺ ឈ្មោះ ធុយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា ប្រើ​អោយ​យក​ទៅ​លក់​អោយ​ឈ្មោះ រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បើក​រថយន្ត​ដឹក​ដី​នៅ​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ដោយ​លក់​តំលៃ ២០​ម៉ឺន​រៀល ដើម្បី​ចែកចាយ​បន្ត​ទៀត។ ហើយ​គាត់​និយាយ​ទៀត​ថា គាត់​បាន​កាន់​ថ្នាំ​ញៀន​អោយ​ឈ្មោះ ធុយ ដើរ​ចែកចាយ​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ។

ចែករំលែកអត្ថបទ