Monday, October 26, 2026
Latest:
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆាបឆេះ​ទាំងស្រុង

ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពល​រដ្ឋ​ មួយខ្នងយ៉ាងសន្ធោសន្ធៅនៅ​ ក្បែរវត្តដំបូកខ្ពស់ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលគ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលា​ម៉ោង១០នឹង១០នាទីយប់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវបេតុង​២៤BT​ភូមិត្នោតជ្រំ៦ សង្កាត់បឹងទំពន់ទី២ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សាន់ នី ភេទ​ប្រុស អាយុ៦០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរ​មន្រ្តីរាជការចូលនិវត្ត បានជួលឲ្យទៅជន​ជាតិបរទេសដែលមានប្រពន្ធខ្មែរ មុខបរលក់បាយនៅផ្សារទួលទំពូង។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាន​ប្រាប់ឲ្យដឹងថា​ មុនដំបូងគេបានឃើញមានផ្សែងហុយចេញពីផ្ទះកេីតហេតុ​ លុះមួយ​សន្ទុះក្រោយមកស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបពួកគាត់បាន​រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយទំនាក់ទំនងខាងរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ជួយបាញ់ពន្លត់ភ្លាមៗផងដែរ។

សមត្ថកិច្ចផ្នែកអន្តរាគមន៍បង្ការអគ្គីភ័យបាន​ឲ្យដឹង​ថា​ ក្នុងប្រតបត្តិការណ៍ពន្លត់អគ្គិភ័យកម្លាំងផ្នែកពន្លត់អគ្គីភ័យប្រើប្រាសរថយន្តចំនួន១០គ្រឿងអន្តរាគមន៍បាញ់ពន្លត់អស់៨​គ្រឿង​ រហូត​ដល់វេលាម៉ោង១០និង៥០នាទី​យប់នៅថ្ងៃខែឆ្នាំដដែលទើបរលត់ទៅវិញជាស្ថាពរ។ ចំពោះមូលហេតុ​ បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី​ ។

ចំណែកសម្ភារៈខូចខាតរួមមាន៖​ ផ្ទះមួយខ្នង ទំហំ៦ម៉ែត្រគុណនិង១៥ម៉ែត្រ ក្រោមថ្ម ឈើ  លើប្រក់ស័ង្កសី​ នឹងទ្រព្យសម្បត្តិមួយចំនួនធំ សំណាងក្នុងហេតុការណ៍នេះមិនបណ្ដាល​ឲ្យមានអ្នករង​របួស​ ៕

ចែករំលែកអត្ថបទ