Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឆ្មក់បង្ក្រាបទីតាំងភ្នាល់បាល់តាមអនឡាញនៅខណ្ឌចំការមនឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់

ភ្នំពេញ៖ កម្លាំងរបស់នាយកដ្ឋានប្រឆាំងល្បែងស៊ីសងរបស់ក្រសួងមហាផ្ទៃ បានធ្វើការឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីងសងតាមអនឡាញដ៏ធំមួយកន្លែង នឹងបានធ្វើការចាប់ឃាត់ខ្លួនមនុស្សប្រុស-ស្រី ចំនួន ១១នាក់ រួមទាំងម៉ូតូ០៩គ្រឿងនិងសំភារៈមួយចំនួនធំ។
ការឆ្មក់ចុះបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចទីតាំងផ្ទះលេខ២៦ ផ្លូវលេខ ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាដ៏ធំនេះ កម្លាំងមានសម្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនបុគ្គលិកចំនួន ៤នាក់ (ស្រី ២នាក់) និង អ្នកញៀនល្បែងជាបុរសៗចំនួន ៧នាក់ ដកហូតបានម៉ូតូចំនួន ១២គ្រឿង តុ កៅអី កុំព្យូទ័រ ក្រដាស់ចាក់បាល់ មួយចំនួនធំ ។

ប្រភពបន្តទៀតថា ការបង្ក្រាបនេះគឺបានធ្វើឡើងក្រោយពីកម្លាំងនាយកដ្ឋានប្រ ឆាំងបទល្មើសល្បែងស៊ីសងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវអស់រយះពេលជាយូរមកហើយ ទើបឈានមកដល់ការចុះបង្ក្រាបនូវទីតាំងមួយនេះ ។

ក្រោយពីការបង្ក្រាបកម្លាំងមានសម្ថកិច្ចក៏បានធ្វើការបញ្ជូនខ្លួនមនុស្សប្រុស ស្រីទាំង ១១នាក់ រួមទាំងវត្ថុតាង ទៅកាន់នាយកដ្ឋានប្រឆាំងល្បែងស៊ីសងពាណិជ្ចកម្ម ដើម្បីចាត់ការទៅតាមនីតិវិធីបន្តទៀត ចំណែកទីតាំងខាងលើត្រូវបានបិទទ្វារ ៕