Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

តេីលោក(គានិងលោករ៉ន)ជានណាទេីបបេីកលេង​ អាប៉ោង​ មិនខ្លាចសមត្ថកិច្ចពេលសារព័ត៌មានផ្សាយបំភ្លឺថារូបចាស់គេឈប់លេង​រាប់ឆ្នាំហេីយ​ ម្ដងនេះលែងថារូបចាស់ទៀត​ សមត្ថកិច្ចចុះទៅបង្ក្រាប​ តែ​ចាប់​បានតែខ្យល់​ ប្រមូលមែកឈេី​ គ្រែចាស់និងស្លឹកឫស្សីយកដុតធ្វេីភស្ភុតាង

ស្វាយរៀង​ ៖​ ពិតជាគួរឲ្យចង់សេីច ​ទីតាំងលេងល្បែងសុីសងខុសច្បាប់ដុះស្លែមួយកន្លែងប្រភេទ (អាប៉ោង)​ នៅភូមិព្រៃត្រុំ​ ឃុំញ័រ​ ស្រុកកំពង់រោទ៍​ ខេត្តស្វាយរៀង​ បេីក​លេង​យ៉ាងរលួន​ ឡេីងដុះស្លែ​ ដែលអ្នកបេីក​លេងគេស្គាល់ឈ្មោះថា​លោក​ (គានិងលោករ៉ន) លុះពេលសារព័ត៌មានចុះផ្សាយ​ អាជ្ញាធរមាន​សមត្ថកិច្ចចុះទៅពិនិត្យនិងបាន​បកស្រាយបំភ្លឺថា​ ជា​រូបចាស់ទទួលស្គាល់ថាកន្លងមកមានលេងមែនតែឥឡូវគេឈប់យូ​ហេីយ​ ការបកស្រាយបំភ្លឺរបៀបនេះហាក់​បីដូចស្រាតខោកណ្ដាលវាល​ ។

ដោយសារតែមិនអស់ចិត្តនិងការបកស្រាយទេីបនៅថ្ងៃទី២៥​ខែកុម្ភះឆ្នាំ២០២៣​ អ្នកសារព័ត៌មានបានចុះទៅថតផ្សាយនិង​បានរាយការណ៍ជួនលោក​ ហែម​ សាមុត​ អធិការនគរបាលស្រុកកំពង់រោទ៍​ តាមរយៈ​តេឡេក្រាម​ ពេលនោះ​លោកបានតបយ៉ាង​ខ្លីថា​ ចាំខ្ញុំអោយកម្លាំងទៅម្ដងទៀត​ ។

ក្រោយទទួលបានព័ត៌មានលោកអធិការក៏​បានចាត់កម្លាំងឲ្យចុះទៅ​ តែពេលទៅដល់ក្រុមអ្នកញៀន​ល្បែងទាំងនោះបានគេចខ្លួន​បាត់​អស់​ សង្ស័យមានអ្នកប្រាប់​ ពេលនោះកម្លាំង​នគរបាលដែលចុះទៅ​នោះ​ចាប់បានតែខ្យល់​និងដុតរបោះរបរចាស់ៗនៅទីនោះ​ និងថត​ដេីម្បីធ្វេីភស្តុតាងនិងកំណត់ហេតុ​ តែប៉ុណ្ណោះ​ ។

សូមរំលឹកថា​ ពាក់ពន្ធ័និងល្បែងសុីសង​ ខុសច្បាប់​ គ្រប់ប្រភេទ​ កាលពីកាលថ្ងៃទី១៧​ខែកញ្ញាឆ្នាំ២០២២ កន្លងទៅ​ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញ​បទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេច​ ហ៊ុន​ សែន បានបញ្ជាក់​យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង​ ។

ចែករំលែកអត្ថបទ