Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

ឪពុកចុងចិត្តតិរច្ឆានស្រវឹងស្រាតណ្ហាឡើងដល់កម្រិតចាប់កូនស្រីរំលោភត្រូវសមត្ថកិច្ចចាប់ខ្លួន

កំពង់ស្ពឺ ៖ បុរសតិរច្ឆានម្នាក់តណ្ហាឡើងដល់កម្រិតចាប់កូន​ស្រីចុងរំលោភបានសម្រេច​ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីយប់ថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះភូមិថ្នល់ទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ វន វ៉ិត ភេទ​ស្រី អាយុ១៩ឆ្នាំមុខរបកម្មការនីស្នាក់នៅជាមួយមិត្តភ័ក្រ​ភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង យូៗមកលេងផ្ទះម្តង​ ។ ចំណែកឪពុក​ចុងតិរច្ឆានល្មោប​ កាម​ដែលចាប់រំលោភកូនចុងខ្លួនឯងបានសម្រេចមានឈ្មោះ វឿន វន ភេទប្រុស អាយុ ៣៦ឆ្នាំស្នាក់​នៅផ្ទះកើតហេតុ​ ។

សមត្ថកិច្ចបានបន្តថាបើតាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា​ មុនកើតហេតុនារីរងគ្រោះបានអោយមិត្តភ័ក្រយកម៉ូតូជិះឌុបជួនខ្លួនមកលេងផ្ទះលេងម្ដាយ​ ខណៈមកដល់ផ្ទះមិនឃើញម្ដាយ​ នៅតែឪពុកចុង​ពេលនោះឪពុកចុងបានសួរនាំរាក់ទាក់ទាំងក្នុងខ្លួនមានសារធាតុស្រវឹង​ ហើយបានចាប់ដៃនារីរងគ្រោះទាញចូលផ្ទះហើយខ្ទប់មាត់និងចាក់គន្លិះទ្វារ​ ហើយគំរាមមិនអោយស្រែក​បើស្រែកសម្លាប់ចោល រួចបានធ្វើ​សកម្មភាពចាប់រំលោភទាល់តែបានសម្រេចចំនួន២ដង​រួចក៏ដេកលង់លក់​ពេលនោះ​នារីរងគ្រោះបានលួចរត់ចេញតាមបង្អួច​ អោយមិត្តភ័ក្រជួន​មកផ្ទះស្នាក់នៅ ភូមិតាកោងវិញ។ បន្ទាប់មកជនរងគ្រោះបាន​ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអម​លាំង​ ។

សមត្ថកិច្ចឲ្យដឹងទៀតថា​ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពី​ជនរងគ្រោះភ្លាម ក៏បានអោយជនរងគ្រោះទៅព្យាបាល​នៅ​ពេទ្យបង្អែកអន្លង់ជ្រៃទាំងយប់និងបានឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមច្បាប់​ ៕

ចែករំលែកអត្ថបទ