សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់ចិន២នាក់ក្រោយផ្ទុះអាវុធមួយគ្រាប់ក្នុងទីក្រុងកោះពេជ្រ.!

ភ្នំពេញ៖ សមត្ថកិច្ចចុះអន្តរាគមន៍កាលពីយប់ថ្ងៃទី២៨ខែមីនាឆ្នាំ ២០២១ បានចុះចាប់ចិន២នាក់ក្រោយពីបង្កផ្ទុះអាវុធមួយគ្រាប់នៅក្បែរផ្សាររាត្រីក្នុងទីក្រុងកោះពេជ្រសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ព្រមទាំងនាំយក រថយន្តស៊េរីទំនើបមួយគ្រឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមនីតិវិធី។

បុគ្គលិកសន្តិសុខក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ បានឱ្យដឹងថា៖បុរសចិន២នាក់បានបើក រថយន្តស៊េរីទំនើបម៉ាកអាល់ផាតពាក់ផ្លាកលេខភ្នំពេញ 2AN-1333 មកក្បែរផ្សាររាត្រី ដោយស្ថានភាពដូចជាស្រវឹងស្រាខ្លាំង ។ បន្ទាប់មកពួកគេក៏បានផ្ទុះអាវុធចំនួន១គ្រាប់ គំរាមទៅលើ ចិនមួយក្រុមទៀតដែលកំពង់ផឹកស៊ីនៅក្បែនោះ ធ្វើប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍ ភ្លាមៗ ។

ក្នុងនោះដែរជនបង្កជាបាន បន្តបើករថយន្តចុះឡើងក្នុងបរិវេណកោះពេជ្រ ហើយក៏ជ្រុលទៅបុកបារាស់របស់សន្តិសុខបន្ថែមទៀតសន្តិសុខនិងសមត្ថកិច្ចសហការគ្នាចាប់ចិនបង្កបាន២នាក់នាំយកសាកសួរនិងចាត់ការតាមនីតិវិធី៕