Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

សិស្សសាលា២នាក់ត្រូវជាប់ខ្នោះបន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាសិស្សសាលា​ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពី​នារីម្នាក់មិនបានសម្រេច ហើយរត់មិនរួចត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញរហូត​ដល់ខណ្ឌទួលគោកទើបក្របួចជាប់ទាំង២​នាក់​ ៖ ហេតុការណ៍នេះកើតឡើងកាលពី​វេលាម៉ោង១០យប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩​ នៅចំណុចមុខវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវ​ ហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២​នាក់ខាងលើរួមមាន៖ ទី១មានឈ្មោះ ផូ វីរះ​បុត្រ ទេភប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់៧ នៅសាលាវិទ្យាល័យវត្តសំរោងអណ្តែត ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើត ស្រុកកោះធំ ខេត្តកណ្តាល។ និងទី២៖មានឈ្មោះ នូ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧នៅ​សាលាអង្កការមួយកន្លែងនៅកាំកូសុីធី ស្នាក់​ម្តុំអង់តែទួលគោក មានស្រុកកំណើត ភូមិក្តីដូង ស្រុកបាភ្នំ ខេត្តព្រៃវែង។
-នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា​ ពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះពិតប្រាកដមែនតែ​មិនបានសម្រេចនោះទេ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ​ នារី​ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកធូដេមិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ​២៨៩ ទិសដៅពីជើងទៅត្បូង ដោយកាន់ទូរសព្ទ័នៅនិងដៃផង​ ខណះមកដល់ចំណុចកើតហេតុក៍ឃើញជនសង្ស័យពីរនាក់ ជិះម៉ូតូហុងដាឃ្លីក មួយគ្រឿង ពណ៌ក្រហម ពាក់​ស្លាកលេខភ្នំពេញ1GB-5966 ធ្វើដំណើរ​មកពីក្រោយរួចធ្វើសកម្មភាពឆក់ទូរសព្ទ័ជន​រងគ្រោះកាន់និងដៃ​ តែមិនបានសម្រេចនោះ​ទេ រួចនាំគ្នាជិះគេច​ ខណៈនោះកម្លាំងសមត្ថកិច្ចខណ្ឌសែនកំពុងល្បាតក្នុងភូមិសាស្ត្រឃើញក៏បានជិះដេញចាប់រហូតមកដល់ចំណុចមុខសាលារៀនតិចណូ ផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ទើបសមត្ថកិច្ចចាប់បានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់តុលាការចាត់ការទៅតាមនិតិវីធីច្បាប់​ ។ ចំណែកជនរងគ្រោះមិនបានទៅ​ដាក់​ពាក់បណ្តឹងនោះទេ៕