Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើបយ៉ាងលឿនទៅបុករូបសំណាក​បណ្តាលឲ្យបាក់ ជាច្រើន រថយន្តក្រឡាប់ផ្ងាជើងរងរបួសធ្ងន់ស្រាលចំនួន៣នាក់

ភ្នំពេញ ៖​ យុវជនម្នាក់រងរបួសធ្ងន់និង​២នាក់​ទៀតរង របួសស្រាល បន្ទាប់ពីបើករថយន្តស៊េរីទំនើបមួយគ្រឿង យ៉ាងលឿនទៅបុក​រូបចម្លាក់ព្រះដែលដាក់នៅលើចិញ្ចើមផ្លូវបណ្តាលឲ្យបាក់រូបព្រះអស់ជាច្រើន​ ហើយរថយន្តក្រឡាប់ផ្ងាជើងរងការខូចខាត​យ៉ាង​ដំណំ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​១១​និង១០នាទីយប់ថ្ងៃអង្គារ ទី៣ ខែវិច្ឆិការ
ឆ្នាំ២០២០​ នៅក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថា​ដំបូងឡើយគេឃើញរថយន្តស៊េរីទំនើបម៉ាក រ៉េងរ៉ូវើល ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​2BI-1669បើកបរដោយយុវជនម្នាក់ រួមដំណើរនិងយុវជនពីរនាក់ទៀតបានបើកតាមបណ្ដោយផ្លូវហាណូយទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចហោះខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារតែផ្លូវកោងផងមិនបង្អន់ល្បឿនមិនប្រយ័ត្នបានទៅបុកនឹងរូបចម្លាក់ព្រះ បណ្ដាលឲ្យបាក់ប្រកេះបាក់ចំនួនពីរនិងរូបយាយ ម៉ៅចំនួនមួយ រូបលោកសង្ឃបិនបាទបាក់ជើងមួយទៀតនិង រូបតោដាច់ក្បាលខ្ទាតចម្ងាយជាង២០ម៉ែត្រ។ចំណែករថយន្តបង្កបណ្ដាលឱ្យក្រឡាប់ចំនួន៤ជុំ រងការខូចខាតយ៉ាងដំណំ។រងរបួសអ្នករួមដំណើរម្នាក់រងរបួសធ្ងន់និងអ្នកបើករង របួសស្រាល ២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញចុះមក​វាស់វែងស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ចែករំលែកអត្ថបទ