Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

បាក់ប្លង់សេ អាគារចំណាស់ បណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់មួយបានកើតឡើងដោយបាក់ប្លង់សេអគារចំណាស់ បណ្ដាលឱ្យប្តីនិងប្រពន្ធរងរបួសធ្ងន់ ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវ១៧កែង១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារំលងអធ្រាត្រចូល ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ៣នាក់ មានប្ដីប្រពន្ធ និងកូនស្រី បាននាំគ្នាយកប៉ៅអ៊ីទៅដេកមាត់ជណ្ដើរឡើងចុះ ក្នុងអគារសំណង់ចាស់ទ្រុនទ្រោមមួយដែល មានអាយុកាលជាង១០០ឆ្នាំ មកហើយ។ ពេលនោះស្រាប់តែបាក់ប្លង់សេធ្លាក់ចុះមកក្រោមចំប្តីនិងប្រពន្ធ រងរបួសធ្ងន់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕