Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

នគរបាល​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ជន​អនាថា​ប្រុស​ស្រី​ 19នាក់​ បញ្ជូន​ខ្លួន​ទៅ​កាន់​មន្ទីរ​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​និង​យុវនីនិតិ​សម្បទា​រាជធានី​ភ្នំពេញ​)

​ ដោយអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ទៀង​ ច័ន្ទ​សារ ​នគរបាល​ខណ្ឌ​ ដូនពេញបានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង11 ចំណុះអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មេីសផ្សេងៗ ដេីម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី​ 31​ខែសីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​20 និង00នាទី​ លោក វិរសេនីយ៏​ត្រី​ ម៉ៅ​ ចាន់ថុន​ អធិការ​រង​ទទួល​ផែន​
គ្រឿងញៀន​ សហការ​គ្នា​ជាមួយ​ លោក​នាយ​ប៉ុស្តិ៍​នគរបាល​ផ្សារ​កណ្តាល​1​ បានចុះឃាត់ខ្លួន និង​ ប្រមូល​ក្រុម​ជនអនាថា​ ដែល​ពពាក់​ពពូន​គ្នា​ សេព​គ្រឿង​ញៀន​ នៅ​តាម​ទី​សួនច្បារសា​ធារណៈ​ តាម​បណ្ដោយ​​មាត់​ទន្លេ​រ​ មហាវិថី​ព្រះ​ស៊ីសុវត្ថិ​​ បង្ក​ភាព​អសន្តិសុខ​ និង​ សណ្តាប់​ធ្នាប់​ខណ្ឌ​ នាំ​មកកាន់​អធិកាដ្ធាន​ខណ្ឌ​ដូនពេញ​ ធ្វើ​ការសាក​សួរ​នាំ​ និង​ ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​ ។ ក្នុង​ប្រតិបត្តិការ​នេះ​ដែល​ នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ ក្រុម​ជនអនាថា​បាន​ ចំនួន​19​នាក់​ ក្នុង​នោះ​មានស្រី​2នាក់​ នៅ​ក្នុង​ចំណោម​ក្រុម​ជនអនាថា​ទាំងអស់នោះ​ មាន​អ្នក​ខ្លះ​ពាក់ព័ន្ធ​ និង​ ករណី​ លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​​ ។

បច្ចុប្បន្ន​ក្រុម​ជន​អនាថា​ទាំង​អស់​នោះ​ ត្រូវ​បាន​ឃាត់ខ្លួន​សាកសួរ​នាំ​ នៅ​អធិកាដ្ធាន​ខណ្ឌ​ដូនពេញ​ ធ្វើ​តេស្ត​ទឹក​នោម​រក​សារធាតុ​ញៀន​ និង​ បញ្ជូន​ខ្លួន​ទៅ​កាន់​ មន្ទីរ​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ និង​ យុវនីនិតិ​សម្បទា​រាជធានី​ ដេីម្បី​ជួយ​សង្រ្គោះ​។

ចែករំលែកអត្ថបទ