Tuesday, April 16, 2024
Latest:
ព័ត៌មាន​ជាតិសិល្បៈ​និង​វប្បធម៌

មកស្គាល់ប្រវត្តិជើងខ្លាំង ដែលត្រូវជាដៃស្ដាំរបស់លោកជំទាវ លាង ធារ៉ាវិញម្ដង។

(ភ្នំពេញ )៖ ទស្សនិកជន ជាច្រេីនពិតជាបានស្គាល់ហេីយ នូវកេរ្តិ៍ឈ្មោះល្បីរបស់ លោកជំទាវ លាង ធារ៉ា អគ្គនាយិកា ក្រុមហ៊ុន Theara Leang Co.,LTD ដែលជាម្ចាស់ផលិតផល T& L Natural និងបានដឹងពីភាពជោគជ័យក្នុងវិស័យមុខជំនួញរបស់លោកជំទាវផងដែរ។ ប៉ុន្តែនៅថ្ងៃនេះយេីងងាកមកស្គាល់ពីជំនិតផ្ទាល់ខ្លួនរបស់លោកជំទាវ វិញម្ដង ដែលជាដៃស្តាំរបស់លោកជំទាវ បណ្តុះបណ្តាលដោយផ្ទាល់ដៃពីស្ត្រីធម្មតា ក្លាយជាស្ត្រីជោគជ័យ និងជាស្ត្រីឆ្នើមក្នុងក្រុមហ៊ុន។

លោកជំទាវ លាង ធារ៉ា មានដៃស្ដាំជំនិតៗក្បែខ្លួនជាង50នាក់ ហើយដៃឆ្វែងមានជាង 200នាក់បើយោងតាមការតាមដានសកម្មភាពការជួបជុំរបស់គាត់កន្លងមក ប៉ុន្តែពួកគាត់ត្រូវបានលាក់បាំងស្នាដៃ និងសមត្ថភាពទាំងអស់ មើលទៅហាក់បីដូចជាបុគ្គលធម្មតាៗ តែតាមការពិត សុទ្ធតែជាស្រ្តីខ្លាំងលាក់មុខដែលនៅជុំវិញខ្លួនរបស់លោកជំទាវ លាងធារ៉ា។

ក្នុងនោះ បើយោងតាមរូបភាព និង ការនិយាយតៗគ្នារបស់សមាជិករបស់ T&L គេចាប់អារម្មណ៍ជាងគេទៅលើដៃស្ដាំរបស់ លោកជំទាវ លាងធារ៉ា គឺលោកស្រី ញ៉ាន ស្រីនិច ត្រូវបានគេសរសើរជាងគេ សូម្បីតែសមាជិកក្នុងធីមទាំងអស់ក៏សរសើរគាត់ដែរថា ពិតជារីកចម្រើន ពីស្ត្រីស្រុយកស្រែ ក្លាយជាមេដឹកនាំដ៏ឆ្នើម។

ការចាប់ផ្តេីមរបស់ស្ត្រីម្នាក់ ដែលរស់នៅ ស្រុកក្រវាញ មានស្វាមីជាមន្ត្រីរាជការ មិនមានភាពក្លាហាន ជាមនុស្សខ្លាចគេ សុភាព ស្លូតបូត ស្រគត់ស្រគំ, មិនដែលចូលរួមកម្មវិធីសិក្ខាសាលា ការជួបជុំខាងក្រៅសោះ ព្រោះមិនដឹងនិយាយអ្វីជាមួយគេ មិនដឹងស្លៀកអ្វី ណាមួយគិតថាខ្លួនឯងល្ងង់ជាងគេ រៀនបានតិច និយាយច្រើនខុសច្រើន និងមានចំណុចខ្សោយជាច្រេីនទៀត ដែលមេីលទៅគាត់ពីមុននិងពេលនេះ ក្រោយពីបានជួបលោកជំទាវ លាង ធារ៉ា គឺមានការវិវត្តន៍ប្លែក ដូចមេឃនិងដី។

ក្រោយពីជួបជាមួយ លោកជំទាវ លាង ធារ៉ា ស្ត្រីទន់ខ្សោយម្នាក់នេះ បានប្រែជាមនុស្សចេះប្រើភាសារនិយាយបានល្អ ក្លាហ៊ាន រឹងមាំទាំងក្នុងគ្រួសារនិងការងារ ចេះរៀបចំការរស់នៅបានល្អ ការងារគ្រប់គ្រងសមាជិកតាមក្រុម ហើយចេះពីរបៀបធ្វើការងារជាច្រើនដែលគាត់មិនធ្លាប់ដឹងពីមុនមក។ ចំណុច សំខាន់ជាងគេ គឺគាត់ជាមនុស្សមានការតស៊ូខ្ពស់ឆន្ទៈ ដូចគ្នាទៅនឹងអ្នកគ្រប់គ្រង ទើបគាត់រីកចម្រើនខ្លាំង ដោយគាត់ចំណាយពេលជាង2ឆ្នាំទើបអាចអភិវឌ្ឃន៍ខ្លួនឯងបានមកដល់ថ្ងៃនេះ។

មានពត៍មានចេញពីតំណាងចែកចាយមកថា ខាងក្រុមហ៊ុនផលិតផលក៏នឹងមានកម្មវិធី សិក្ខាសាលារបស់ លោកស្រី ញ៉ាន ស្រីនុច នៅក្នុងពេលឆាប់ៗនេះ ផងដែរ ទើបគ្រប់គ្នាបានដឹងថា ក្បែរខ្លួនលោកជំទាវមានសុទ្ធតែបុគ្គលខ្លាំងៗបែបនេះទើបក្រុមហ៊ុនដំណើរការយ៉ាងល្អដូច្នេះ។

គួឲ្យសរសេីរ លោកជំទាវ លាង ធារ៉ា ដែលជានិច្ចកាលតែងតែបណ្តុះបណ្តាល លេីកទឹកចិត្តស្ត្រីទន់ខ្សោយ ដែលខ្វះភាពក្លាហានជាច្រេីន ឲ្យចេះម្ចាស់ការលេីខ្លួនឯង ហ៊ានចេញមុខរកស៊ី ក្លាយជាស្ត្រីឆ្នេីម លុបបំបាត់ទស្សនៈបុរាណថា “ស្ត្រីវិលចង្ក្រានមិនជុំ” ។ ជាទូទៅលោកជំទាវតែងតែចំណាយពេលលេីកស្ទួយស្ត្រី ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដោយលោកជំទាវតែងតែលាក់បាំងខ្លួនជួយស្ត្រីដោយស្ងប់ស្ងាត់ ហេីយមានមនុស្សជាច្រេីន ស្គាល់និងគោរពស្រលាញ់លោកជំទាវខ្លាំងផងដែរ៕

ចែករំលែកអត្ថបទ