Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

អាសូរ! នារីរូបស្រស់ម្នាក់បើករថយន្តសេរី​ទំនើបបុករបាំងថ្មក្រឡាប់ផ្ងាជើង​ របួសធ្ងន់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាត​ម្នាក់​បើក​រថយន្តសេរីទំនើបលឿនខ្វះការ​ប្រុងប្រយត្ន័​ ជ្រុលទៅរបាំងថ្មចែកផ្លូវលើនៅ​លើស្ពានស្ទឹងមានជ័យ​ក្រឡាបផ្ងាជើង បណ្ដាលឲ្យរងរបួស​ធ្ងន់​ ស្លាប់ពេលបញ្ជួនទៅមន្ទីរពេទ្យ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើងកាលពីវេលាម៉ោង០២និង​២៥​នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែ​កម្ភៈ​ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ចំណុចស្ពានស្ទឹងមានជ័យ​ ក្នុងសង្កាត់​ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ហុង វ៉ានដូ ភេទ​ស្រី អាយុ២៥ឆ្នាំ មុខរបររៀនខាងសំអាងនៅ​ ម្តុំផ្សារថ្មី រស់នៅក្នុងបុរីពិភពថ្មី ចំការដូង ផ្ទះ​លេខ២៦៣ ផ្លូវលេខ១៣ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែល​ឃើញហេតុការណ៏បានឲ្យដឹងថា​ មុនពេលកើត​ហេតុគេរថយន្ត​សេរីទំនើបម៉ាក ម៉ាស្តាពណ៌​ស ពាក់​ស្លាកលេខភ្នំពេញ2AQ.6626បើក​បរ​ ​ដោយ​នារីរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីលិចទៅកើតក្នុង​ល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំនុចកើតហេតុបានរ៉េចង្កូតទៅបុករបាំងថ្មចែក​ទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើង​ ឯម្ចាស់រងរបួសធ្ងន់​ ភ្លាមៗត្រូវបាន​រថយន្តគ្លីនិចឯកជនសួរគា៏ដឹកយក​ទៅ​សង្គ្រោះតែ​ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បាន​ដាច់​ខ្យល់ស្លាប់ពេលបញ្ជួន​ទៅដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏​បានចុះទៅដល់ទាក់ទងទៅនគរបាលជំនាញ​ចរាចរណ៏ក្រុងមកវាស់វែងស្ទូចយករថយន្តទៅរក្សារទុករងចាំដោះស្រោយនៅពេលក្រោយ។ ចំណែកសពរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយក​ទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ