Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

ចំនួនអ្នកស្លាប់ដោយដាច់ខ្សែរ៉តនៅកាសុីណូ Diamond Crown​ ឡើងដល់៤នាក់និងរបួសម្នាក់

ប៉ៃលិន៖ ករណីដាច់ខ្សែរ៉ត់ការដ្ឋានសំណង់នៅកាសុីណូDiamond Crown​ ធ្លាក់កាលពីវេលាម៉ោង ០៧ និង ១៥ នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នោះឥលូវចំនួនអ្នកស្លាប់ឈានដល់៤នាក់ហើយ
ដែលទីតាំងកើតហេតុនៅអាគារកំពុងសាងសង់ ពីជាន់ទី០៦ ដែលមានកំពស់សរុប១២ជាន់ទល់មុខសណ្ឋាគារ ម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឲ្យថាអ្នកស្លាប់បានកើនឡើងដល់ចំនួន ០៤នាក់និងរបួស០១នាក់ ។ ជនរងគ្រោះដែលស្លាប់ទី០១-ឈ្មោះ ធន កក ភេទ ប្រុស អាយុ ២០ឆ្នាំ ទី០២-ឈ្មោះ បុរី ភេទ ប្រុស អាយុ ២៣ឆ្នាំ ទី០៣-ឈ្មោះ ប្រាក់ ឃឿន ភេទ ប្រុស អាយុ ៣៨ឆ្នាំ និងទី០៤-ឈ្មោះ លីម វែង ភេទ ប្រុស អាយុ ១៨ឆ្នាំ ចំណែកទី ០៥-ឈ្មោះ តន ភេទ ប្រុស អាយុ ៣២ឆ្នាំ រងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
សពជនរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕